Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

UPDATE៖ករណីគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នៅស្រុកថ្មគោល បណ្តាលឲ្យស្លាប់៨របួស៣នាក់

បាត់ដំបង៖សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI)បោះពួយក្នុងល្បឿនលឿនទៅបុករថយន្តកាមរី បណ្តាលឲ្យមនុស្សប្រុស ស្រីស្លាប់ចំនួន៨ន​ាក់និងរបួស៣នាក់ ក្នុងទិសដៅផ្ទុយគ្នា។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង២០នាទីនៅយប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

នគរបាលស្រុកថ្មគោល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីថាមានរថយន្តដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ(3F-0169) បើកពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តកាមរី(Camry) ពណ៌ ស ពាក់ផ្លាកលេខកំពង់ស្ពឺ(2A-0377) បើកទិសផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ ប្រុស០៣នាក់ និងរបួសធ្ងន់ស្រាលចំនួន០៣ នាក់ ប្រុស ។១/អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់ )។២/អ្នករួមដំណើរឈ្មោះ ហ៊រ ហាន ប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តពោធិ៍សាត់ (របួសស្រាល)។៣/អ្នកបើកបររថយន្តកាមរីឈ្មោះ ឆន អុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ( របួសធ្ងន់ )៤/អ្នករួមដំណើរឈ្មោះ យឿន សុខ ភេទប្រុស ៣៩ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ (ស្លាប់)។៥/អ្នករួមដំណើរឈ្មោះ រស់ ពៅ ស្រី៣៨ ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។៦/អ្នករួមដំណើរឈ្មោះ រស់ មី ស្រី អាយុ ៥៧ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់) ។៧/អ្នករួមដំណើរឈ្មោះ យឿន ចាន់នី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។៨/អ្នករួមដំណើរឈ្មោះ យឿន ចាន់ណា ប្រុស អាយុ១៦ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។
៩/អ្នករួមដំណើរឈ្មោះ យឿន សាន់ ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។១០/អ្នករួមដំណើរឈ្មោះ ឃុត គឹមសាន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) ។១១/អ្នករួដំណើរឈ្មោះ យឿន វណ្ណឆាយ ភេទប្រុស អាយុ ១ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសស្រាល)។

ក្នុងករណីនេះកម្លាំងនគរបាលជំនាញស្រុកថ្មគោល បានធ្វើកំណត់ហេតុរួចប្រគល់ឱ្យជំនាញនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ចំណែកសាកសពជនរងគ្រោះត្រូវបានយកមកតម្កក់នៅវត្តអូរតាគីរងចាំសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម