Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រថយន្ត៣គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នានៅស្រុកក្រឡាញ់បណ្តាលឲ្យរបួសធ្ងន់.ស្រាលចំនួន៧នាក់

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅទៀបភ្លឺថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ រវាងរថយន្តធុនធំនិងម៉ូតូ ព្រមទាំងរថយន្តតូច២គ្រឿង នៅលើ ផ្លូវជាតិលេខ ៦ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់  ខេត្តសៀមរាប (មុខសាលារៀនសាមគ្គី)បណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន៧នាក់។

   លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា រថយន្តធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ លាយលឿង ពាក់ផ្លាកលេខ តាកៃវ3A2926 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូមួយគ្រឿង ពីក្រោយម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ.1786 បើកបរដោយ ឈ្មោះហុំ

 គិមស៊ីន ភេទស្រី អាយុ ៣៣ឆ្នាំ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់)ហើយបន្តបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក ហៃលុចរីវ៉ូពណ៌ស ដែលកំពុងឈប់ នៅចិញ្ចើមផ្លូវខាងស្ដាំ បែរក្បាលទៅទិសខាងកើត ពាក់ផ្លាកលេខ ភ្នំពេញ2AC.1416 បើកបរដោយឈ្មោះ ឡម សុផល ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយរថយន្តធុនធំ បានរេចង្កូតទៅឆ្វេងដៃបុកប៉ះជាមួយរថយន្ត masda មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2.BT .2988 បើកបរដោយឈ្មោះ ឡឹក ស៊ីនួន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល មានអ្នករួមដំណើរជាមួយ៤នាក់ទៀត។១ឈ្មោះឈ្មោះសុខ ម៉េងស៊ឹម ភេទប្រុស៤៦ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់។ទី២ ឈ្មោះយេន សាំងសានុត ភេទប្រុស អាយុ៣៩ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។ទី៣ ឈ្មោះកង គឹមហាក់ ភេទប្រុសអាយុ៤៦ ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប របួសស្រាល។ទី៤ឈ្មោះ សម សែន អាយុ៤៦ឆ្នាំ រស់នៅភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។ចំណែកអ្នកបើកបររថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់។លោកបន្តថា ករណីនេះមូលហេតុបណ្តាលមកពី អ្នកបើកបររថយន្តធុនធំមានល្បឿនលឿន។ឯអ្នកបើករថយន្តធន់តូចចឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ចំពោះវត្ថុតាង រួមមាន៖ម៉ូតូ១គ្រឿង រយន្ត៣គ្រឿង ត្រូវបានកម្លាំងចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម