សៀមរាប៖ទៀតហើយ ….កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាបចុះបិទទីតាំងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ» ដែលបានលួចបើកអាជីវកម្មដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដែលអាចប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ការចុះ ត្រួតពិនិត្យផលិតគ្មានច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោងជាង៤រសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០ ស្ថិតនៅផ្លូវតាមបណ្តោយផ្លូវ លោកតាណឺយ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
លោក វរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០នេះថា កម្លាំងចម្រុះរួមមានអាជ្ញាធរមូលដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះទៅផ្អាកទីតាំង«ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ។លោកបន្តថាតាំងសមត្ថកិច្ចរកឃើញមានភាពមិនប្រក្រតីចំនួន៤ចំណុច៖ ទី១/បើកអាជីវកម្ម អត់ច្បាប់។ទី២/ អាហារបំប៉ង អត់មានចុះប្រវេតរបស់ក្រសួងសុខាភិបាល.។ទី៣/ ផាកពិន័យអន្តរកាលតាមច្បាប់ ស្តីពីឱសថ។ទី៤/ផ្អាកអាជីវកម្មបណ្តោះអាសន្ន រង់ចាំឲ្យគាត់សុំច្បាប់រួចរាល់ ទើបឲ្យបើកដំណើរការឡើងវិញ។
ចំណែកលោកស្រីវេជ្ជបណ្ឌិត លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្ម នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ករណីផលិតផលរបស់«ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ នេះ មាន៤ប្រភេទដែលមិនទាន់បានចុះប្រវេទ គឺវាខុសច្បាប់គ្រប់គ្រងឱសថ និង គ្រប់គ្រង គ្រឿងសំអាង ហើយគាត់បានផ្សព្វផ្សាយផលិតផលរបស់គាត់នោះគឺវាខុសច្បាប់ទាំងស្រុង ដែលថា ព្យាបាលជា តាមពិតផលិតនោះគឺព្យាបាលជម្ងឺទេ វាគ្រាន់តែជាអាហារបំប៉នសុខភាព ហើយគាត់បែរជាផ្សព្វផ្សាយ ថា ព្យាបាល គីស .ជាអីៗចឹង គឺវាខុសច្បាប់ ទាំងស្រុង។អ្នកគ្រូបន្តថា ទីតាំងនេះ៖ គ្មានច្បាប់បើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត និង ផលិតផលរបស់គាត់ភាគច្រើនចុះលេខបញ្ជការ មាន៤មុខ ដូចជា៖ គ្រឿងសំអាងគាត់អត់លេខ កាវេទ និង មួយទៀតផ្សព្វផ្សាយ ខុស ការពិត ធ្វើឱ្យប្រជាជនមានការភាន់ច្រឡំ ថា ព្យាបាលជា ធ្វើឲ្យប៉ពាល់ដល់សុខភាពរបស់ប្រជាជន ដែលខុសពីការនែនាំរបស់ក្រសួងសុខាភិបាល ។
ទន្ទឹមគ្នានោះដែរ មហាជនបានសាទរទៅនឹងចំណាត់ការរបស់សមត្ថកិច្ចខេត្តសៀមរាប ដែលបានចុះបិទទីតាំងនោះទាន់ពេល កុំអីមិនដឹងថាមានពលរដ្ឋចាញ់បោកប៉ុន្មាននាក់នោះទេ។ហើយមហាជនស្នើឲ្យសមត្ថកិច្ចបន្តចុះពិនិត្យហាងមួយចំនួនទៀតនៅក្នុងខេត្តសៀមរាប ដែលគេសង្ស័យថា បានបើកដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ៕ដោយ៖នារី