Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាប៖កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

  លោកឧត្តមសេនីយ៍ត្រីអ៊ុំ អមរា ស្នងការរងទទួួួួួួួួួួួួួួួួួលការងារការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០នេះថា នៅសប្តាហ៍នេះកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ក្រាបករណីគ្រឿងញៀនបាន៤ករណី។ករណីទី១ នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៨និង៤០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រី បានចុះបង្ក្រាបបទរក្សាទុក ជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច លើដងផ្លូវស្ថិតនៅភូមិព្រះដាក់ ឃុំ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ខា សំអាត ហៅ លីន ភេទ ស្រី ឆ្នាំកំណើត ២០០២មុខរបរលក់ដូរ មានទីលំនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប។(រក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀននៅក្នុងខ្លួន)ដកហូតម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក០១ កញ្ចប់ស្មើនឹងទម្ងន់០.៨ក្រាម(ទាំងសំបក)។ទូរស័ព្ទដៃចំនួន០១គ្រឿង។ករណីទី២នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង ១០នាទី និងវេលាម៉ោង១៣ និង២០នាទី កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានបន្តយកបក្ខពួកចំនួន០៣នាក់ ពីបទរក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុ ញៀននៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងលំនៅដ្ឋានស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។២-ឈ្មោះ ឡាយ ដាវីន ភេទ ស្រី ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។(រក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)៣-ឈ្មោះ ធី រដ្ឋា ហៅ ទ័រ ភេទ ប្រុស ឆ្នាំកំណើត ២០០៣ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។( ជួញដូរ ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)៤-ឈ្មោះ ស៊ុយ សុឡាយ ភេទ ប្រុស ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន មានទីលំនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។( ជួញដូរ ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន)ដកហូតម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ០៣ កញ្ចប់ស្មើនឹងទម្ងន់១ក្រាម(ទាំងសំបក)ទូរស័ព្ទ០២គ្រឿង។ សម្ភារវេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ករណីទី៣ នៅថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២និង០០នាទី កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការ ជាមួយកំលាំងការិយាល័យចរាចរណ៍ ផ្លូវគោកបានដាក់គោលដៅត្រួតពិនិត្យនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចលើដងផ្លូវស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឃាត់ជនសង្ស័យ ចំនួន០២នាក់ ពីបទរក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។១-ឈ្មោះ រ៉ា ឈិត ភេទប្រុស ឆ្នាំកំណើត ២០០១ មុខរបរគ្មាន មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។(រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ ញៀននៅក្នុងខ្លួន)២-ឈ្មោះ នី សុជុនណា ភេទប្រុស ឆ្នាំកំណើត ២០០២ មុខរបរ បុគ្គលិកហាង មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។(រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ ញៀននៅក្នុងខ្លួន)ដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក០១ កញ្ចប់ស្មើនឹងទម្ងន់០,១ក្រាម(ទាំងសំបក)។

ទូរស័ព្ទ០១គ្រឿង។ករណីទី៤ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង ០០នាទី កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានបន្តយកបក្ខពួកម្នាក់ពីបទរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុ ញៀននៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។៣-ឈ្មោះ សុខ សម្បត្តិ ភេទ ស្រី ឆ្នាំកំណើត ១៩៦០ មុខរបរ គ្មានមានទីលំនៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប។(រក្សាទុក ជួញដូរ) (គ្មានសារធាតុ ញៀននៅក្នុងខ្លួន)ដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ២៩ កញ្ចប់ស្មើនឹងទម្ងន់៧ក្រាម(ទាំងសំបក)។ ទូរស័ព្ទដៃ០១គ្រឿង។

 បច្ចុប្បន្នជនសង្ស័យ ទាំង៧នាក់រួមទាំងវត្ថុតាង ត្រូវបានការិយាល័យ ជំនាញបញ្ចូនទៅសាលាដំបូងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២០នេះ៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម