Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

លោកឧត្តមសេនីយ៍ទោហួត​ សុធី​ ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ ជូន​គ្រួសារ​មន្ត្រី​នគរបាល​ទទួលមរណភាព​ ចំនួន​៤​គ្រួសារ​

ខេត្ត​ឧត្តរមានជ័យ​ ៖​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ បាន​រៀបចំ​ពិធី​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ ចំនួន​ ២៤.០០០.០០០​ រៀល​(​ម្ភៃ​បួន​លាន​រៀល​គត់​)​ ជូន​ដល់​គ្រួសារ​មន្ត្រី​នគរបាល​ទទួលមរណភាព​ចំនួន​០៤​ គ្រួសារ​ ។​

​ពិធី​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​ ២០២០ស្ថិត​ក្រោម​អធិបតីភាព​ លោក​ឧត្តមសេនីយ៍ទោ ហួត​ សុធី​ ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ​ ដោយ​មានការ​ចូលរួម​ពី​ នាយ​-​នាយ​រង​ការិយាល័យ​បុគ្គលិក​ នាយ​-​នាយ​រង​ផ្នែក​ និង​ក្រុម​គ្រួសារ​ នៃ​សព​មិត្ត​នគរបាល​ ។​

នា​ឱកាស​នោះ​ផង​ដែរ​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ បាន​សំណេះសំណាល​ និង​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ ពី​សំណាក់​ថ្នាក់ដឹកនាំ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ចូលរួម​ជួយ​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​ និង​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​បងប្អូន​មិត្ត​នគរបាល​ ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ​ផង​ដែរ​ ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម