Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចខេត្តឧត្តរមានជ័យសហការគ្នាបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

​ខេត្តឧត្តរមានជ័យ៖កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងយោធា(គ២)ក្រុងសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមជាមួយសារធាតុញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក)ចំនួន ១០កញ្ចប់ធំ។

  នគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០នេះថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង៤០នាទី  កំលាំងនគរបាលការពារព្រំដែន ៩០៥ សហការណ៍ជាមួយកំលាំងយោធា (គ២) ក្រុងសំរោង បានចុះបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀន បានចំនួន ១ករណី នៅចំណុចព្រៃសង្ឃរុក្ខវ័ន្ត ស្ថិតក្នុងភូមិ អូអំពិល ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ដោយធ្វើការ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ មានឈ្មោះដូចខាងក្រោម៖១ ឈ្មោះ ប៉ុល  សុវីន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិទួលធំ ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។២ ឈ្មោះ សារ៉ាត់ បញ្ញា  ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

    ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន ១០ កញ្ចប់ធំ ស្មើនឹង ៤១,៧៥ ក្រាម ,ម៉ូតូ ១ គ្រឿង, ទូរស័ព្ទដៃចំនួន ២ គ្រឿង,កាបូបដាក់លុយ១។

   បច្ចុប្បន្នជនសង្ស័យ រួមជាមួយនឹងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការបន្ត៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម