Tuesday, May 7, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រន្ធត់ណាស់…រថយន្តសណ្តោងកន្ទុយ កិនអ្នក ជិះម៉ូតូស្លាប់ភ្លាមៗនៅមុខសាលាខេត្តកំពង់ឆ្នាំង

       ខេត្តកំពង់ឆ្នាំង៖ជនរងគ្រោះម្នាក់បានស្លាប់កៀបជាប់ក្រោមកង់រថយន្តធុនធ្ងន់គួរឲ្យសង្វែគ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០នៅចំណុចផ្លូវបែកជាប្រាំមុខសាលាខេត្តកំពង់ឆ្នាំង ត្រង់ចន្លោះគីឡូម៉ែត្រលេខ 90- 91 ស្ថិតក្នុងភូមិទី១សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

   សមត្ថកិច្ចបានអោយដឹងថា  យុវជនរងគ្រោះ មានឈ្មោះ ទូច ម៉េងលីអាយុ២៣ ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម ។មុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូម៉ាកនិច ពណ៌បាញ់ឌុប ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H. 9379ក្នុងដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៍បានបុកជាមួយរថយន្តធុនសណ្តោងកន្ទុយ១គ្រឿង ម៉ាកហ្វីណូ ពាក់ស្លាកលេខព្រះសីហនុ 3a .0037 និងកន្ទុយសណ្តោង ពាក់ស្លាកលេខភ្នំពេញ 4A.8689   ក្នុងដំណើរខ្វែងទិសគ្នាពីលិចទៅកើត បណ្ដាលឱ្យជនរងគ្រោះកៀបទៅជាប់ក្រោមកង់រថយន្ត ស្លាប់នៅនឹងកន្លែង ។

  ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ករណីនេះ សមត្ថកិច្ចនគរបាលបានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះបានដឹកទៅទុកនៅវត្តខ្សាម ដើម្បីរង់ចាំក្រុមគ្រួសារមកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម