Monday, May 12, 2025
Header Banner

ជនមិនស្គាល់អត្តសញ្ញាណផ្តួលម៉ូតូចោលនៅវាលស្រែ សង្ស័យភ័យនឹងសមត្ថកិច្ចស្រុកប្រាសាទបាគងត្រួតពិនិត្យអាវុធជាតិផ្ទុះ!

សៀមរាប៖កម្លាំងនគរបាលស្រុកប្រាសាទបាគង បានសហការគ្នា ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយក៏មានជនមិនស្គាល់អត្តសញ្ញាណ ភ័យ ជិះម៉ូតូមកផ្លុងចោលនៅវាលស្រែ ហើយក៏ត្រូវពលរដ្ឋប្រទះឃើញ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង០០នាទីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ ភូមិរលួសខាងលិចឃុំរលួសស្រុក ប្រាសាទបាគង ខេត្តសៀមរាប។

   លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋដែលបានទៅរកអុសក៏ប្រទះឃើញម៉ូតូ១គ្រឿង  ដួលផ្ងាជើងឡើងលើក្នុងវាលស្រែ និងមានស្បែកជើង១គូ  មួកការពារ ចំនួន១ ។លោកបន្តថា ក្រោយទទួលព័ត៌មានកម្លាំងប៉ុស្តិ៍រលួសនិងកម្លាំងអធិការដ្ឋានស្រុកប្រាសាទបាគង បានចុះទៅត្រួតពិនិត្យឃើញម៉ូតូ១គ្រឿងមែន   ដោយពុំឃើញម្ចាស់ម៉ូតូទេ និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសិន។

ម៉ូតូនោះមានម៉ាកហុងដាC125ពណ៌ខ្មៅសេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខបាត់ដំបង  1AF.6207  លេខតួលេខម៉ាស៊ីន ៥២៩១៤១១មានកូនសោរជាប់ជាមួយ  ។បច្ចុប្បន្នកម្លាំងនគរបាលស្រុកប្រាសាទបាគង កំពុងស្រាវជ្រាវករណីនេះ ដើម្បីស្វែងរកម្ចាស់ដើម៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម