Wednesday, November 6, 2024
Header Banner

រាត្រីឆ្លងឆ្នាំសាកល២០២១ភ្ញៀវទេសចរជាតិ-អន្តរជាតិនៅខេត្តសៀមរាប មានចំនួន២៥០០០នាក់

សៀមរាប៖នៅរាត្រីឆ្លងឆ្នាំសាកល២០២០ចូល២០២១ ការកំសាន្តរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិនៅខេត្តសៀមរាប បានធ្លាក់ចុះជាង៨៥% បើធៀបទៅនិងឆ្នាំមុនហើយ ស្ថានភាពបែបនេះ គេបានបង្ហាញអំពីការប្រុងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលនៃវារុសកូវីដ-១៩ផងដែរ។
ក្នុងរាត្រីឆ្លងឆ្នាំសាកលឆ្នាំមុន ឆ្នាំ២០១៩ ជារាត្រីឆ្លងឆ្នាំក្នុងដំណាក់កាលចុងក្រោយមួយ ដែលវិស័យទេសចរណ៍កម្ពុជាកំពុងហក់ឡើងយ៉ាងខ្លាំង និង កំពុងមានការប្រឡងប្រជែងជាគោលដៅទីផ្សារដ៏ទាក់ទាញ និងជារាត្រីឆ្លងឆ្នាំដែលមិននឹកស្មានដល់ ដែលវិស័យទេសចរណ៍ពិភពលោក ត្រូវបានធ្លាក់ចូលក្នុងទំហំនៃការវាយលុកដោយឥទ្ធិពលរាតត្បាតនៃវីរុសជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរប្រភេទថ្មី (កូរ៉ូណា) ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសាកលឆ្នាំមុន នាឆ្នាំ២០១៩ ចូលឆ្នាំ ២០២០ មានចំនួនភ្ញៀវទេសចរសរុបប្រមាណជិត២៧ម៉ឺននាក់ បានចូលមកកំសាន្តក្នុងតំបន់ទេសចរណ៍សៀមរាប-អង្គរ ក៏ប៉ុន្តែសម្រាប់បុណ្យចូលឆ្នាំសាកល ឆ្នាំ២០២០ ឆ្លងចូល ឆ្នាំ២០២១ ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិ ចូលកំសាន្តក្នុងខេត្តសៀមរាប មានចំនួនតែជាង ២៥០០០នាក់ប៉ុណ្ណោះ គឺធ្លាក់ចុះជាង ៨៥% ក្នុងនេះភ្ញៀវទេសចរបរទេសមានចំនួន២០៤នាក់ ថយចុះជិត៩៩% ភ្ញៀវទេសចរជាតិមានចំនួន ២៥០០០នាក់ ថយចុះជិត៩១% ក្នុងនោះដែរ មានភ្ញៀវទៅទស្សនាក្នុងតំបន់អង្គរចំនួនប្រមាណជា ២០០០នាក់ និងទៅទស្សនាតាមតំបន់សហគមន៍ទេសចរណ៍ និង ភ្នំគូលែន មានចំនួនប្រមាណជា ៥០០០នាក់។នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរខេត្តសៀមរាបមិនមានការហាមឃាត់ឲ្យបណ្តាអាជីវកម្មរបស់សេវាករទេសចរណ៍បិទផ្អាកអាជីវកម្មរបស់ខ្លួននោះឡើយ ។ ក៏ប៉ុន្តែត្រូវបានជម្រុញធ្វើការរឹតបណ្តឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតាមគោលវិធានសុវត្ថិភាព ៣ការពារ ( ពាក់ម៉ាស អនាម័យ និងការរក្សាគម្លាតសុត្ថិភាព ) ឲ្យបានល្អបំផុត ។ មជ្ឈដ្ឋានជាទូទៅ បានវាយតម្លៃថា ការធ្លាក់ចុះខ្លាំងនៃភ្ញៀវទេសចរនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ដោយសារតែវាស្ថិតក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ តែប៉ុណ្ណោះ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម