Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បង្ក្រាបរថយន្តក្រុង១គ្រឿង​ បង្កប់គ្រឿងក្នុងជ្រូកជិត៤តោន​

បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី០២ខែមករាឆ្នាំ២០២១នេះថា មន្ត្រីគយ និងរដ្ឋាករតំបន់៥ឃាត់រថយន្តក្រុង១គ្រឿង ដឹកគ្រឿងក្នុងជ្រូកជិត៤តោន ដែលឈ្មួញនាំចូលពីប្រទេសថៃ ទៅភ្នំពេញដែលត្រូវបានដុតកំទិចចោលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ស្ថិតជាយក្រុងសិរីសោភ័ណ។មន្ត្រីគយ និងរដ្ឋាករ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥បានអោយដឹងថាមន្ត្រីជំនាញបានស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់រថយន្តក្រុង១គ្រឿង ឆែកឆេររកឃើញបង្កប់កេសគ្រឿងក្នុងជ្រូកចំនួន៦០កេស ក្នុង១កេសទំងន់៦០គីឡូក្រាមស្មើទម្ងន់៣.៦០០គីឡូក្រាម ដែលត្រូវបានឃាត់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។គ្រឿងក្នុងជ្រូកដែលដឹកតាមរថយន្តក្រុងត្រូវបង្កបក្រោមរថយន្តកន្លែងដែលដាក់ទំនិញអ្នកដំណើរមានទំងន់ជិត៤តោនដែលគ្រឿងក្នុងជ្រូកមាន ឆ្អឹងជំនី អណ្តាត ស្លឹកត្រចៀក បេះដូង ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀន ដែលដឹកគ្មានលិខិតស្នាមហើយគ្មានលក្ខណៈបច្ឆេកទេសបណ្តាលខូចគុណភាព ដែលប៉ះពាល់ដល់អ្នកទិញបរិភោគ ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម