Tuesday, April 23, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រថយន្តហាយឡែនដឺ បើកលឿនបុកម៉ូតូឆ្លងផ្លូវ បណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅស្រុកពួក

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តហាយឡែនដឺ បើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូដែលបានបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្្្្្យលោកតាម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

    អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានមានប្រសាសន៍ថា  មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តម៉ាកហាយឡិនដឺព៌ណស ពាក់ផ្លាកលេខបាត់ដំបង2B.3606 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)បើកបរទិសដៅពីកើតទៅលិចបានបុកម៉ូតូម៉ាកវេវផលិតឆ្នាំ២០០១ពណ៌ក្រហម ពាក់ផ្លាកលេខស្វាយ1A.1484 បើកបរដោយឈ្មោះម៉ៅ វ៉ាត ភេទ ប្រុសអាយុ៧៦ឆ្នាំនៅភូមិគោកថ្មី ឃុំពួក ស្រុកពពួក ខេត្តសៀមរាម បើកបរទិសដៅពីកើតទៅលិចហើយបត់ឆ្វេង។លោកបន្ថែមថា ករណីនេះមូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូបត់ឆ្វេងមិនប្រយត្ន  ហើយអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។លោកបញ្ជាក់ថា ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញនៃស្រុកពួក បានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បើបន្តនិតិវិធី។សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម