Saturday, July 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

គួរបន្តប្រុងប្រយ័ត្ន…វីរុសបម្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងជាងវីរុសកូរ៉ូណា បានមកដល់តំបន់អាស៊ី ហើយ!

អន្តរជាតិ៖បើតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមម្នាក់ដែលវិលត្រឡប់មកពីប្រទេសអង់គ្លេសត្រូវបានគេរកឃើញថា មានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងជាងវីរុសកូរ៉ូណា ទៅទៀត។

 ស្ត្រីខាងលើគឺស្ថិតក្នុងចំណោមអ្នកដំណើរចំនួន៣០៥នាក់ដែលវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរ VN50 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានចុះចតនៅទីក្រុង Can Tho កាលពីថ្ងៃទី២២ខែធ្នូ។នៅពេលមកដល់ ពួកគេត្រូវបានបញ្ជូនទៅកន្លែងធ្វើចត្តាឡីស័កក្នុងទីក្រុង Can Tho, ខេត្ត Vinh Long និង Tra Vinh និងទីក្រុងហូជីមិញ។នៅពេលធ្វើតេស្តពីរថ្ងៃក្រោយ ពួកគេ៦នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ដោយក្នុងនោះមាន៤នាក់នៅ Vinh Long និង២នាក់នៅ Tra Vinh។សំណាកអ្នកឆ្លងរោគដែលត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រហូជីមិញបានបញ្ជាក់ថា អ្នកជំងឺម្នាក់ដែលជាស្ត្រីអាយុ៤៤ឆ្នាំបានឆ្លងវីរុស SARS-CoV-2 VOC 202012/01 ដែលមេរោគនេះត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសហើយឆ្លងខ្លាំងជាងកូវីដរហូតដល់ទៅ៧០ភាគរយឯណោះ។

  សូមបញ្ជាក់ផងដែរថា មានប្រទេសចំនួន៣៣ហើយដែលបានរាយការណ៍ រកឃើញវីរុសបម្លែងខ្លួនប្រភេទថ្មីចាប់តាំងពីចក្រភពអង់គ្លេសបានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី៨ខែធ្នូកន្លងទៅនេះ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម