Saturday, July 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ទិវាប្រណាំង​កង់ និង​ការរត់ប្រណាំង​អង្គរ​គ្រោង​ធ្វើ​ចុងខែ​មករា ២០២១​នេះ​

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ការប្រកួត​កីឡា​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ទិវា​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ គ្រោង​នឹង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​នាពេលខាងមុខនេះ។​

   អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន លោក នូ ចំរើន បានឲ្យដឹង​នៅ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២០​នេះ​ថា ការប្រកួត​កីឡា​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ គ្រោង​នឹង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​២៣​មករា ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប មុន​១​ថ្ងៃ​នៃ​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់ កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ដែល​គ្រោង​នឹង​រៀបចំ​ខួប​លើក​ទី​២៥​ឆ្នាំ នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយ​ទិវា​កីឡា​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​កម្ពុ​ជាមួយនេះ​ធ្លាប់​ទាក់ទាញ​បាន​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​ជាង​១​ម៉ឺន​នាក់ កាលពី​ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ​។ ទិ​វ​រត់ប្រណាំង​អន្តរជាតិ​អង្គរ​នេះ​គឺជា​ព្រឹត្តិការណ៍​កីឡា​មាន​គោលបំណង​ធំ ក្នុងការ​បំផុសស្មារតី​ប្រជាជន​ឱ្យចូល​រួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព និង​ស្វែងរក​ថវិកា​សប្បុ រសធម៌ ដែល​បាន​បរិច្ចាគ​ថវិកា​ជាង ១០​ម៉ឺន​ដុល្លារ​អាម៉េរិក​ទៅដល់​មន្ទីរពេទ្យ អង្គការ​សង្គម នានា​។​

 ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គូសបញ្ជាក់ថា ទោះបីជា​ទិវា​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​ល្បីល្បាញ​ខ្លាំង​និង​ស្រូប​ទាញ​អ្នករត់​បាន​ច្រើនជាង​១​ម៉ឺន​នាក់​ក៏ដោយ ក៏​ការរៀបចំ​ឡើងវិញ នា​ចុងខែ​មករា ឆ្នាំ​២០២១​នេះ មិនទាន់​អាច​រៀបចំ​ឲ្យ​អ្នកចូលរួម​មកពី​ក្រៅប្រទេស​បាន​នៅឡើយ ដោយ​បើកទូលាយ​ត្រឹមតែ​អ្នករត់​ក្នុងស្រុក​ប៉ុណ្ណោះ ជាពិសេស​គឺ​ការរៀបចំ​នឹង​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​និងត្រូវមាន​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ផងដែរ៕(រូបភាពឯកសារ)ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម