Wednesday, November 6, 2024
Header Banner

ឃាតករំលោភរួចសម្លាប់នារីរងគ្រោះដោយសារខ្លាចបែកការណ៍ដល់សមត្ថកិច្ច

ខេត្តកណ្តាល៖សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឃាតក បានសារភាពថា មូលហេតុដែលខ្លួនយកកាំបិតចាក់សម្លាប់នារីរងគ្រោះគឺ ដោយសារតែខ្លួនខ្លាចជាប់គុក ព្រោះនារីរងគ្រោះបានគំរាមថានឹងប្រាប់ឪពុកម្ដាយឲ្យដឹងពីករណីខ្លួនរំលោភ កាលពី៧ ថ្ងៃមុននោះ។ នេះបើតាមការឲ្យដឹងយោងតាមការឲ្យដឹង ពីនគរបាលជាន់ខ្ពស់នៃខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ ទូច សុជាតិ ហៅ(អាដំរី) អាយុ៣៥ឆ្នាំ សមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពប្រមាណជាងមួយម៉ោងក្រោយមក។សមត្ថកិច្ចបន្ថែមថា នៅចំពោះមុខ ជនសង្ស័យបានសារភាព ថាខ្លួនពិតជាបានយកកាំបិតចាក់នារីរងគ្រោះឈ្មោះ ផេង បញ្ញា អាយុ១៨ឆ្នាំ រស់នៅកន្លែងកើតហេតុ ក្នុងភូមិ-សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នោះពិតប្រាកដមែន ដោយសារតែខ្លួនភ័យខ្លាចជាប់គុក បន្ទាប់ពីនារីរងគ្រោះ បានប្រាប់ខ្លួនថា និងប្រាប់រឿងដែលបានចាប់រំលោភអស់រយៈពេល៧ ថ្ងៃកន្លងទៅនោះឲ្យឪពុកម្ដាយនាងបានដឹង។ ដូច្នេះចៀសវាងបែកការណ៍ ជនសង្ស័យក៏បានយកកាំបិត ចាក់ជាច្រើនកន្លែងទៅលើជនរងគ្រោះនៅវេលាម៉ោង៧នឹង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បណ្ដាលឲ្យស្លាប់ ក្រោយពេលក្រុមគ្រួសារជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះ។បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម