ខេត្តរតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា ឃាតកដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនមកដល់ស្រុកកោះញែកខេត្តមណ្ឌលគិរី ហើយសមត្ថកិច្ចបានដឹងមុខសញ្ញាមុន ក៏បានដាក់បារ៉ាស់តាមផ្លូវ បន្ទាប់មករថយន្តឃាតកបានបើកបុកបារ៉ាសសមត្ថកិច្ចនៅស្រុកកោះញែកបើករត់ប្រមាណ១គីឡូម៉ែត្រ ឈប់ចុះគេចខ្លួនពួននៅក្នុងព្រៃទុកប្រពន្ធនិងកូននៅក្នុងរថយន្តចោល។សមត្ថកិច្ចនៅស្រុកលំផាត់បានឲ្យដឹងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ ឃាតកបានជិះរថយន្តដឹកដូងមួយគ្រឿងមកចូលស្រុកលំផាត់តាមផ្លូវលំមួយខ្សែឆ្ពោះស្រុកបរកែវ ប៉ុន្តែឃាតករបានដឹងខ្លួនមុន ហើយបានលោតចុះនៅពាក់កណ្តាលផ្លូវ ត្រង់ចំណុចឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ប៉ុន្តែសមត្ថកិច្ច២ស្រុក កំពុងតាមប្រម៉ាញ់ចាប់ខ្លួនឃាតកនោះ។
គេនៅទន្ទឹងរង់ចាំមើលថា តើសមត្ថកិច្ចពាក់ព័ន្ធអាចបំបែកសំណុំរឿងព្រហ្មទណ្ឌនេះបានដោយជោគជ័យដែររឺយ៉ាងណា។ខណៈសមត្ថកិច្ចកំពុងរុករកឃាតកបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ភិនភាគ ឃាតក រូបនេះត្រូវសមត្ថកិច្ចបង្ហាញមុខក្រោយការចាប់ខ្លួនប្រពន្ធកូនយកមកសួរនាំ។៕ដោយ៖ពិសី