សៀមរាប៖លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនករបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា គោយន្តកន្ត្រៃបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូចំនួន២គ្រឿងក្នុងទិសដៅច្រាសគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលចំនួន៣នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី៧ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។
លោកបន្តថា ករណីគ្រោះថ្នាក់នេះអ្នកបើកបរម៉ូតូមានឈ្មោះពុធ រ៉ាមី ភេទប្រុស អាយុ២៩ឆ្នាំនៅភូមិចុងកៅស៊ូ/ស្លក្រាម/សៀមរាប(របួសធ្ងន់)បើកពីជើងទៅត្បូងមានអ្នកជិះជាមួយ២នាក់។១-ភត់ រី ភេទស្រីអាយុ30ឆ្នាំ(របួសធ្ងន់)២-ស្លាប់កូនក្មេងស្រីអាយុ២ឆ្នាំនៅមន្ទីពេទ្យ។បន្ទាប់មកម្ចាស់គោយន្តកន្រ្តៃបានទៅប៉ះម៉ូតូមួយទៀតម៉ាកវេវ C100 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BN 6745បើកបរពីទិសដៅពីត្បួងទៅជើង បណ្តាលឲ្យឈ្មោះ សង់ សាន អាយុ១៨ឆ្នាំ ភេទប្រុស (របួសស្រាល)។សមត្ថកិច្ចបន្ថែមថាម្ចាស់គោយន្តកន្ត្រៃរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងនៅនឹងកន្លែង។មូលហេតុមកពី អ្នកបើកបរគោយន្តកន្រ្តៃបត់ខ្វះការប្រុងប្រយត្ន័។បច្ចុប្បន្នគោយន្តកន្រ្តៃនិងម៉ូតូត្រូវបានកម្លាំងនគរបាលជំនាញអូសយកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖នារី