សៀមរាប៖ ហាងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ»ត្រូវបានសមត្ថកិច្ចជំនាញបិទបណ្តោះអាសន្នសិន និងផាកពិន័យចំនួន៣លានរៀល ករណីលួចបើកដោយគ្មានច្បាប់ទម្លាប់។ប៉ុន្តែ ហាងខាងលើនៅបន្តបើកដដែល ខណៈកំពុងរត់ច្បាប់នៅឡើយ។
គួររម្លឹកថា ការចុះ ត្រួតពិនិត្យហាងលក់ផលិតគ្មានច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោងជាង៤រសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០ ស្ថិតនៅផ្លូវតាមបណ្តោយផ្លូវ លោកតាណឺយ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ក្នុងនោះដែរ កម្លាំងចម្រុះរួមមានអាជ្ញាធរមូលដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះទៅផ្អាកទីតាំង«ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ។តាំងដែលសមត្ថកិច្ចរកឃើញមានភាពមិនប្រក្រតីចំនួន៤ចំណុច៖ ទី១/បើកអាជីវកម្ម អត់ច្បាប់។ទី២/ អាហារបំប៉ង អត់មានចុះប្រវេតរបស់ក្រសួងសុខាភិបាល.។ទី៣/ ផាកពិន័យអន្តរកាលតាមច្បាប់ ស្តីពីឱសថ។ទី៤/ផ្អាកអាជីវកម្មបណ្តោះអាសន្ន រង់ចាំឲ្យគាត់សុំច្បាប់រួចរាល់ ទើបឲ្យបើកដំណើរការឡើងវិញ។
លោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី០៦ខែមករាឆ្នាំ២០២១នេះថា ករណីនោះខាងលោក បានធ្វើការងារជាមួយជំនាញសុខាភិបាល ចប់អស់ហើយ។លោកបន្តថា សមត្ថកិច្ចតម្រូវឲ្យម្ចាស់ហាងខាងលើ រត់ច្បាប់ឲ្យបានរួចរាល់សិនទើបឲ្យបើកឡើងវិញ។ជុំវិញករណីនេះដែរលោកស្រីវេជ្ជបណ្ឌិត លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្ម នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី០៦ខែមករាឆ្នាំ២០២១ថា៖ ករណីផលិតផលរបស់«ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ នេះ មាន៤ប្រភេទដែលមិនទាន់បានចុះប្រវេទ គឺវាខុសច្បាប់គ្រប់គ្រងឱសថ និង គ្រប់គ្រង គ្រឿងសំអាង ហើយគាត់បានផ្សព្វផ្សាយផលិតផលរបស់គាត់នោះគឺវាខុសច្បាប់ទាំងស្រុង ដែលថា ព្យាបាលជា តាមពិតផលិតនោះគឺព្យាបាលជម្ងឺទេ វាគ្រាន់តែជាអាហារបំប៉នសុខភាព ហើយគាត់បែរជាផ្សព្វផ្សាយ ថា ព្យាបាល គីស .ជាអីៗចឹង គឺវាខុសច្បាប់ ទាំងស្រុង។លោកស្រីបន្តថា ទីតាំងនេះ៖ គ្មានច្បាប់បើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត និង ផលិតផលរបស់គាត់ភាគច្រើនចុះលេខបញ្ជការ មាន៤មុខ ដូចជា៖ គ្រឿងសំអាងគាត់អត់លេខ កាវេទ និង មួយទៀតផ្សព្វផ្សាយ ខុស ការពិត ធ្វើឲ្យប្រជាជនមានការភាន់ច្រឡំ ថា ព្យាបាលជា ធ្វើឲ្យប៉ពាល់ដល់សុខភាពរបស់ប្រជាជន ដែលខុសពីការនែនាំរបស់ក្រសួងសុខាភិបាល។លោកស្រី បញ្ជាក់ថា ករណីខាងលើនេះខាងជំនាញសុខាភិបាល បានសម្រេចឲ្យផ្អាកបណ្តោះអាសន្នសិន និងផាកពិន័យចំនួន៣លានរៀល។លោកស្រីបន្ថែមថា បើម្ចាស់ហាងនោះមានច្បាប់ ខាងជំនាញនឹងអនុញ្ញាតិឲ្យបើកឡើងវិញ។
មហាជនបានសាទរទៅនឹងចំណាត់ការរបស់សមត្ថកិច្ចខេត្តសៀមរាប ដែលបានចុះបិទទីតាំងនោះទាន់ពេល កុំអីមិនដឹងថាមានពលរដ្ឋចាញ់បោកប៉ុន្មាននាក់នោះទេ។មហាជនបន្ថែមថា ហាងខាងលើនៅមិនទាន់មានច្បាប់។តែនៅបន្តបើកដដែល ហើយសមត្ថកិច្ចអះអាងថានឹងបន្តនិតិវិធីបន្ថែមទៀតទៅតាមច្បាប់។ដោយឡែកសេចក្តីរាយការណ៍បានឲ្យដឹងថា ហាងខាងលើក៏មានខ្សែធំគ្រាន់បើដែរ ព្រោះគេឃើញមានការអន្តរាគមន៍មកសមត្ថកិច្ចជំនាញផងដែរ៕ដោយ៖នារី
UPDATE៖សមត្ថកិច្ចសៀមរាប ផាកពិន័យហាងលក់ផលិតផលយីហោ «ស្រី នាង សម្រស់ធម្មជាតិ»៣លានរៀល និងឲ្យរត់ច្បាប់សិនទើបបើកវិញបាន!
ផ្សាយពាណិជ្ជកម្ម