Wednesday, May 15, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នោះ នោះធ្ងន់ក ហើយ…ពលរដ្ឋចំនួន៧នាក់ ដាក់ពាក្យប្ដឹងអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាទៅ តុលាការដើម្បីជួយរកយុត្តិធម៌!

សៀមរាប៖យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរានិងជាអ្នកគ្រប់គ្រង៣នាយកដ្ឋានតែម្នាក់ឯងនោះ ត្រូវបាន ពលរដ្ឋ ចំនួន៧នាក់ ដាក់ពាក្យប្ដឹងទៅ តុលាការខេត្តសៀមរាប ដោយចោទប្រកាន់ពីបទ «រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។
នេះបើយោងតាម ពាក្យបណ្ដឹង ដែលអ្នកកាសែតខេត្តសៀមរាប ទទួលបានពីបងប្អូនប្រជាពលរដ្ឋ ប្រុស ស្រី ទាំង ៧ នាក់ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះ បានសូមឲ្អ្នកកាសែតយជួយផ្សព្វផ្សាយនៅករណីខាងលើនេះ។
ជុំវិញបណ្ដឹង របស់ប្រជាពលរដ្ឋទាំង៧នាក់ចោទប្រកាន់ លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកកាសែតតាមទូរស័ព្ទនៅរសៀលថ្ងៃទី៦ខែមករាឆ្នាំ២០២១នេះថា ចំពោះការចុះផ្សព្វផ្សាយជារឿង របស់អ្នកព័ត៌មាន ព្រោះរឿងរ៉ាវទាំងអស់ជារឿងបុគ្គល ខ្ញុំមិនអាចបកស្រាយបានទេ។ សូមអានខ្លឹមសារទាំងស្រុង ជាពាក្យបណ្ដឹងរបស់ពលរដ្ឋ ទាំង៧នាក់ ដូចខាងក្រោមនោះ។មហាជនលើកឡើងថា បុគ្គលខ្លះអាងខ្សែ ដើរធ្វើបាបពលរដ្ឋស្រេចតែអំពើចិត្ត នឹងត្រូវពលរដ្ឋផ្ទុះការប្តឹងជាបន្តបន្ទាប់ ដើម្បីឲ្យថ្នាក់ដឹកនាំជួយរកដំណោះស្រាយជូនពួកគាត់ដោយសមស្របមកវិញ។ចំណែកការគ្រប់តំបន់ឧទ្យាន្តអង្គរ គឺពលរដ្ឋតែងតែគាំទ្រឲ្យមានការអភិរក្សជានិច្ច៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម