Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ន.បខេត្តបាត់ដំបង ចាប់ខ្លួនក្រុមក្មេងទំនេីង ១៨នាក់ ជាមួយម៉ូតូ( កែច្នៃខុសលក្ខណៈបច្ចេកទេស)១២គ្រឿង

(បាត់ដំបង)៖សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង៣០ នាទី រហូត ដល់ វេលាម៉ោង ២០និង០០ នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង ( កែច្នៃ ម៉ូតូ ខុស លក្ខណៈ បច្ចេកទេស និង ដាក់ បំពង់ ស៊ីម៉ាំង បំពង សំឡេង លឺ ខ្លាំង ) នៅតាមទីសាធារណៈក្នុងក្រុងបាត់ដំបង និង បាន ធ្វេីការ ឃាត់ ម៉ូតូ ចំនួន ១២ គ្រឿង និង មនុស្ស ១៨ នាក់ មក កាន់ ស្នងការខេត្ត។

ក្រោយពេលឃាត់យកមកពិនិត្យឃេីញថាម៉ូតូទាំង១២គ្រឿងក្នុង នោះ មាន ម៉ូតូ កែច្នៃ ស៊ីម៊ាំង លឺ ខ្លាំង ចំនួន ០១ គ្រឿង ; ម៉ូតូ ដោះ ស្លាកលេខ ចំនួន ០៨ គ្រឿង និង ម៉ូតូ គ្មាន ឯកសារ ចំនួន ០៣ គ្រឿង ដែលម៉ូតូទាំងអស់នេះមានលក្ខណៈមិនត្រឹមត្រូវលេីចំណុចផ្សេងទៀតដែល ផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ហើយក្រោយពីធ្វើការឃាត់ខ្លួនសួរនាំរួចមក ក្រុមក្មេងទំនើងទាំង១៨នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានរៀបចំប្រគល់អោយទៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះ បន្តទៀតនិងតម្រូវឱ្យប្តូរស៉ីម៉ាំងម៉ូតូអោយបានត្រឹមត្រូវរួចធ្វេីការផាកពិន័យទៅតាមអំពេីល្មេីសច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនអោយត្រឡប់ទៅលំនៅដ្ឋានវិញ៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម