Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តកណ្តាល ចាប់ជនសង្ស័យដែលកាប់ម្ដាយកូន៣នាក់របួសធ្ងន់នោះហើយ!

កណ្ដាល៖​សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៧​ ​ខែមករា​ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ​ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងនគរបាលជំនាញ ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជានសង្ស័យម្នាក់​ ក្រោយពីធ្វើសកម្មភាពយកកាំបិតកាប់ចិញ្ច្រាំម្ដាយកូន៣នាក់​បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីប៉ុនប៉ងឃាតកម្មមួយបានកើតឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត​ ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ មានស្រុកកំណើត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចប្បន្នស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករសំណង់)ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមាន៣នាក់ ទី១.ឈ្មោះ.សុខ ចាន់ឌី ភេទស្រី អាយុ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី). ទី២.ឈ្មោះរស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា) ទី៣.ឈ្មោះ.រស្មី សូជីញ ភេទស្រីអាយុ៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។ ដោយឡែកឈ្មោះ ផាន ភក្តី (ជាប្ដីជនរងគ្រោះ)។ ជនរងគ្រោះទាំង៣នាក់ត្រូវជាម្ដាយកូន មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។លោកស្នងការបន្តថានៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ​ ចន សុវណ្ណចាន់តុកុល ភេទប្រុសអាយុ២៨ឆ្នាំ មានលំនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានផឹកស៊ីជាមួយប្ដីជនរងគ្រោះឈ្មោផាន ភក្តី អាយុ៣៨ឆ្នាំជនជាតិខ្មែរមានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រានិងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួនមានរងរបួសស្នាមពេញខ្លួន ។ លោកស្នងការបានឲ្យដឹងទៀតថា នៅពេលជនសង្ស័យ កំពុងផឹកស្រាជាមួយប្ដីជនរងគ្រោះ នៅក្រោមផ្ទះ ជនរងគ្រោះបានរអ៊ូរទាំជេរប្ដីមិនឲ្យផឹកស្រាជាមួយជនសង្ស័យ នៅផ្ទះរបស់ខ្លួននោះទេ ទទួលពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរ និងសាច់ក្លែមជនសង្ស័យមានឱកាស ប្រព្រឹត្តធ្វើសកម្មភាពតែម្ដង ក្រោយពីធ្វើសកម្មភាពរួច រួច.ជនសង្ស័យបានរត់គេចខ្លួន។ ទើបនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំង ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ហើយករណីនេះសមត្ថកិច្ច កំពុងបន្តចាត់ការបន្ត៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម