Tuesday, May 13, 2025
Header Banner

ជនបរទេសម្នាក់បើកម៉ូតូលឿន ចាប់ហ្វ្រាំងដួលខ្លយនឯងរបួសធ្ងន់នៅក្រុងតាខ្មៅ

កណ្តាល ៖សមត្ថកិច្ចបាានឲ្យដឹងថា មានករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ បាន កើត ឡើង ដោយសារជនរងគ្រោះចាប់ហ្វ្រាំងដួល ខ្លួន ឯង បណ្តាលឲ្យរងរបួស ធ្ងន់ ម្នាក់ កាលពីនៅ ថ្ងៃ សុក្រទី ០៨ ខែ មករា ឆ្នាំ ២០២១ វេលា ម៉ោង ១១ ត្រង់ ចំណុចតាម ផ្លូវ ចាក់ បេតុង ភូមិ ព្រែក ហូរ កេីត សង្កាត់ ព្រែក ហូរ ក្រុងតាខ្មៅ ខេត្ត កណ្ដាល ។

សមត្ថកិច្ចបន្តថា មុនពេលកេីតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AE-9328 បេីកដោយឈ្មោះ Bart Jacobs ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ បែល ហ្សិកសញ្ជាតិ បែលហ្សិក មានទីលំនៅស្នាក់នៅភូមិ ព្រែក ហូរ កេីត សង្កាត់ ព្រែក ហូរ ក្រុងតាខ្មៅ ខេត្ត កណ្ដាល បាន បេីក ម៉ូតូ ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង។

លុះបើក មក ដល់ ចំណុច កេីតហេតុ ខាង លើ បាន ចាប់ ហ្វ្រាំង ដួល ដោយ ខ្លួន ឯង បណ្តាល ឱ្យរងរបួសធ្ងន់ ត្រូវ បាន រថយន្ត សង្គ្រោះ របស់ មន្ទីរ ពេទ្យ សម្ភព ម៉ាលិស ដឹក ជញ្ជូន ទៅព្យាបាល នៅ មន្ទីរពេទ្យ រ៉ូយ៉ាល់ នៅ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ៕ដោយ៖នាងខ្មៅ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម