Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជាងឈើម្នាក់ត្រូវរណាអារឈើដាច់វាត់ចំក បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មនៅក្រុងសៀមរាប

សៀមរាប ៖ព័ត៌មានបឋម មានហេតុការណ៍បង្កភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២១ក្នុងរោងសិប្បកម្មកែច្នៃមួយកន្លែងនៅក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បុរស់ម្នាក់ជាជាងធ្វើ តុ ទូរ បានស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។

ជនរងគ្រោះមានឈ្មោះ អ៊ូ ខៃ ភេទប្រុស អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត សមត្ថកិច្ចពុំទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ ដោយកំពុងសួរនាំសិន។សមត្ថកិច្ចបន្ថែមថា ករណីនេះគឺដោយសារតែមានការធ្វេសប្រហែស រណាអាឈើក្នុងរោងសិប្បកម្ម បានដាច់រណាអារឈើវាត់ចំក បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យសិន៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម