Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន៣នាក់ និងរឹបអូសគ្រឿងញៀនជាង២គីឡូក្រាម

ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀនជាង២គីឡូក្រាម ត្រូវបាន កម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងជំនាញខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ បង្ក្រាបចំនួន៣គោលដៅផ្សេងគ្នា។សមត្ថកិច្ចបន្តថា -គោលដៅទី១ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២នឹង៣០នាទី ស្ថិតនៅចំណុចស្ថានីយប្រេងឥន្ធនៈ កាលតិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។-គោលដៅទី២ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង០៥នាទី ស្ថិតនៅចំណុចមុខភោជនីយដ្ឋានម្លប់ប្ញស្សី ផ្លូវជាតិលេខ៥ សង្កាត់ប៉ាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។-គោលដៅទី៣ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣នឹង១០នាទី ស្ថិតនៅចំណុចបន្ទប់ជួលលេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជនសង្ស័យ០៣នាក់ ១-ឈ្មោះ មាស ធីតា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និង៣-ឈ្មោះ សេង ប៊ុនហៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។វត្ថតាងចាប់យកបានៈ -មេតំហ្វេតាមីន(ICE)ទម្ងន់២.៤៦ក្រាម។-កេតាមីន(KETAMINE)ទឹកនិងម្សៅ ទម្ងន់១៩១៦.៦១ក្រាម។-អ៊ិចស្តាស៊ី (MDMA)ទម្ងន់ ១៧៩.៣៣ក្រាម។-នីមេតាហ្សេប៉ាម ទម្ងន់២.៨៨ ក្រាម។ សរុបសារធាតុញៀន ២១០១.២៨ក្រាម ស្មើ២គីឡូ និង១០១.២៨ក្រាម។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម