Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលក្រុងសៀមរាប សហការគ្នាតាមចាប់ជនសង្ស័យម្នាក់ករណីឆក់កាបូបភ្ញៀវបរទេស នៅតំបន់ឧទ្យាន្តអង្គរ

សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប សហការគ្នាស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ករណីឆក់កាបូបភ្ញៀវបរទេស ដែលកំពុងជិះកង់កម្សាន្តនៅតំបន់អង្គរ។
   ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២១ ត្រង់ចំណុចភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។

លោកបន្តថា ជនសង្ស័យម្នាក់ឈ្មោះឡាច ភីរម្យ ហៅទីន ភេទប្រុស អាយុ៣៦ឆ្នាំស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ់ន។លោកបន្តថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២ នៅចំណុចខាងជើងវត្តថ្មី តាមបណ្តោយផ្លូវកូម៉ៃ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបរបស់ជនរងគ្រោះឈ្មោះMARQUT GENEIEVE ភេទស្រី អាយុ៧១ឆ្នាំជនជាតិបារាំង ដោយក្នុងកាបូបមានទូរស័ព្ទម៉ាកIphone6s plus ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង លុយ១០០ដុល្លារ លុយខ្មែរ៨ម៉ឺនរៀល នឹងកាតATM ប័ណ្ណបើកបរ នឹងសម្ភារៈមួយចំនួន ខណៈពេលដែលជនរងគ្រោះជិះកង់មកពីប្រាសាទអង្គរ ដោយដាក់កាបូបក្នុងកន្រ្តក ពុំបានចងខ្សែកាបូបភ្ចាប់នឹងកង់ ហើយជិះគេចខ្លួន។ បន្ទាប់ពីទទួលបណ្តឹង នឹងសាកសួរសាក្សីនៅកន្លែងកើតហេតុរួច យើងក៏កំណត់បានអត្តសញ្ញាណជនសង្ស័យ ដោយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងព្រហ្មទណ្ឌ នឹងកម្លាំងប៉ុស្តិ៍ពាក់ព័ន្ធ បានឃាត់ខ្លួនជនសង្ស័យខាងលើ នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ហើយនាំជនសង្ស័យមកសួរនាំ។ ក្រោយពីសួរនាំជនសង្ស័យខាងលើ បានឆ្លើយថាសារភាពថាខ្លួនពិតជាបានឆក់កាបូប ជនរងគ្រោះដោយមានទូរស័ព្ទ នឹងប្រាក់ខាងលើពិតមែន រីឯកាបូបជនសង្ស័យបានដុតបំផ្លាញ បន្ទាប់មកយើងបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យលទ្ធផលវិជ្ជមាន។  ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់តាមនីតិវិធី៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម