សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ក្រុមអ្នកលេងល្បែងភ្នាល់ជល់មាន់ចំនួន១១នាក់ ត្រូវបានអាវុធហត្ថស្រុកពួកឆ្មក់ចុះបង្ក្រាប ខណៈកំពុងឈ្ងោកបញ្ជល់មាន់យ៉ាងសប្បាយខ្ញៀវខ្ញារ។ហេតុការណ៍បង្ក្រាបនេះធ្វើឡើង នៅរសៀលថ្ងៃទី១០ខែ មករា ឆ្នាំ២០២១នៅចំណុចភូមិទំរឹង ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
អ.ហស្រុកពួក
ការបង្ក្រាបនេះដែរគឺក្រោមការដឹកនាំផ្ទាល់ពីសំនាក់លោកវរសេនីយ៍ត្រី ជា សុីណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកពួក និងមន្ត្រីក្រោមឳវាទ។ក្នុងករណីនេះ ដកហូតវត្ថុតាងរួមមាន៖មាន់ជល់ចំនួន០៣ ក្បាល,សង្វៀនជល់មាន់ចំនួន០២វង់,ជញ្ជើងថ្លឹងចំនួន០១និងឃាត់ខ្លួនអ្នកលេងជល់មាន់បានចំនួន១១នាក់។
សមត្ថកិច្ចបញ្ជាក់ថា ក្រុមអ្នកលេងជល់មាន់ទាំង១១នាក់ នោះត្រូវបានកម្លាំងអាវុធហត្ថស្រុកពួក ធ្វើការអប់រំ និងធ្វើកិច្ចសន្យា បញ្ឍប់ ហើយបានឲ្យត្រឡប់ទៅផ្ទះវិញ។
ក្នុងករណីនេះដែរ ក៏មានសេចក្តីរាយការណ៍មកថា ទីតាំងល្បែងជល់មាាន់ខាងលើ បានបើកដំណើរការអស់ជាច្រើនខែមកហើយ ដោយគេដឹងថា មានអ្នកនៅពីក្រោយខ្នងទៀតផង៕ដោយ៖នារី
អ.ហស្រុកពួក