ព្រះវិហារ៖ រថយន្តក្រុមហ៊ុនដឹកសុីម៉ង់អូដ បោះពួយលឿនទៅបុកពីក្រោយ រថយន្តហាាយលែនដឺ រួចកៀម៉ូតូសង់ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។ហេតុការណ៍ នេះកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ខែមករាឆ្នាំ២០២១ នៅចំនុចភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់។ជនរងគ្រោះទី១ឈ្មោះតុញ សៅលី ភេទស្រីអាយុ៣៦ឆ្នាំ, ទី២ឈ្មោះ ម៉ារី ហាន់ណា ភេទស្រីអាយុ១ឆ្នាំ ត្រូវជាកូន នឹងទី៣ឈ្មោះ ឃឹម ចាន់តុលា ភេទស្រីអាយុ៣៥ឆ្នាំអ្នករួមដំណើរ ជនរងគ្រោះទាំងនាក់មានទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
សមត្ថកិច្ចបន្ថែមថា ម៉ូតូជនរងគ្រោះជិះពីត្បូងទៅជើង ខណៈពេលនោះមានរថយន្តហាយលិឌរ័ ពាក់ផ្លាកលេខ ភ្នំពេញ2N.0842 ពណ៌ប្រផេះ បើកស្របទិសគ្នា ក្នុងល្បឿនមធ្យម ចៃដន្យរថយន្តម៉ាក HiNO ពាក់ផ្លាកលេខ ភ្នំពេញ 3E 9321ដឹកសុីម៉ង់ក្រុមហ៊ុនអូដមកពីក្រោយក្នុងល្បឿនលឿង មិនប្រុងប្រយត្ន័ក៏បានកៀររយន្តហាយលិនឌរ័ ហើយបេចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង បែកសាកសពខ្ទិច នេះជាការបើកបរគ្មានការទទួលខុសត្រូវ របស់អ្នកប្រើប្រាស់ផ្លូវ ត្រង់ចំនុចខាងលើជាទីប្រជុំជន មិនគួរប្រើល្បឿនលឿនបែបនេះទេ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងនឹងប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖នារី