ភ្នំពេញ៖យោងតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹក ជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំ ឆ្នាំ២០២០ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានបង់ពន្ធប្រចាំឆ្នាំ ២០២០ ត្រូវរួសរាន់ទៅបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន។
ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្រ្ដីពន្ធដារ រួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២០ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃ រាជធានី-ខេត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១តទៅ។កាលបរិច្ឆេទនៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ៕ ដោយ៖សេរី