Tuesday, April 23, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្រុមអ្នកជំនាញរបស់ WHO នឹងចុះទៅស្រាវជ្រាវរកប្រភពដើមនៃកូវីដ១៩នៅប្រទេសចិន

អន្តរជាតិ៖យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក (WHO) នឹងមកដល់ប្រទេសចិននៅសប្តាហ៍នេះដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា បន្ទាប់ពីប្រទេសនេះរងការរិះគន់ពីស្ថាប័នសុខាភិបាល និងប្រទេសដទៃទៀតចំពោះការខ្វះតម្លាភាពជុំវិញការតាមដានប្រភពរបស់ភ្នាក់ងារបង្កជំងឺនេះ។

គណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយនៅថ្ងៃទី១១ខែមករានេះថា ក្រុមអ្នកវិទ្យាសាស្ត្រនឹងមកកាន់ប្រទេសចិនចាប់ពីថ្ងៃទី ១៤ ខែមករា ​ខាងមុខ ។ ការបញ្ជាក់ពីកាលបរិច្ឆេទនេះកើតឡើង បន្ទាប់ពីមានការរិះគន់ដ៏កម្រមួយដោយអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ដែលបានសម្តែងការខកចិត្តកាលពីសប្តាហ៍មុនថា ប្រទេសចិនមិនទាន់បានផ្តល់ការអនុញ្ញាតចុងក្រោយសម្រាប់ការចូលរបស់អ្នកជំនាញនោះទេ ខណៈដែលអ្នកខ្លះបានចាប់ផ្តើមធ្វើដំណើរទៅទីនោះរួចទៅហើយ ។NHC បាននិយាយថា ការស៊ើបអង្កេតលើប្រភពដើមនៃវីរុសនឹងត្រូវបានធ្វើឡើងរួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រចិននៅពេលដែលក្រុមអង្គការសុខភាពពិភពលោកមកដល់ ។ វាមិនច្បាស់ទេថាអ្នកជំនាញខាងក្រៅនឹងត្រូវបានអនុញ្ញាតឲ្យទៅទស្សនាទីក្រុង អ៊ូហាន ជាកន្លែងដែលករណីឆ្លងជំងឺកូវីដ ១៩ បានចាប់ផ្តើមកើតឡើងលើបុគ្គលិកទីផ្សារម្ហូបអាហារនៅចុងឆ្នាំ ២០១៩ ។ករណីឆ្លងជាច្រើនបានកើតឡើងនៅក្នុងកំពង់ផែចិន និងកម្មករស្តុកទំនិញត្រជាក់ ប្រទេសចិនកំពុងជំរុញលទ្ធភាពដែលថា វីរុសកូរ៉ូណាអាចចូលមកប្រទេសនេះតាមរយៈអាហារក្លាស្សេដែលនាំចូល ។ដំណើរទស្សនកិច្ចរបស់ក្រុមសុខភាពពិភពលោក (WHO) បានស្ថិតនៅក្រោមការចរចាអស់រយៈពេលជាច្រើនខែ ហើយសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះគឺជាការបញ្ជាក់លើកដំបូងរបស់ប្រទេសចិនចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ។

ជំងឺរាតត្បាតដ៏សាហាវនេះបានសម្លាប់មនុស្សជាង ១.៩ លាននាក់ និងឆ្លងចំនួន ៨៨,៣៨៣,៧៧១ ករណី នៅទូទាំងពិភពលោកផងដែរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម