Saturday, April 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឆេះកន្លែងអេតចាយមួយកន្លែងនៅសង្កាត់ស្វាយដង្គំ អស់មួយចំនួនធំដោយសារដុតសំរាម

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា មានករណីពលរដ្ឋដុតសំរាមខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យឆេះកន្លែងទិញអេតចាយ អស់់់់់់់់់់់មួយចំនួនធំ។

លោកស៊ូ វ៉ាន់ដេត នាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ បានឲ្យដឹងថា នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៤:៣០នាទី ស្ថិតនៅចំនុច កន្លែងទិញអេតចាយ ក្រុមទី ៧ ភូមិ ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប មានម្ចាស់ឈ្មោះ លឿង ប៊ុនចូវ ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម មានករណីអគ្គិភ័យ កើតឡើងបណ្ដាលអោយឆេះ ខូចខាតគំនរកំទិចជ័រសំបកទូរទស្សន៍អេតចាយ ដែលខ្លួនស្តុកទុកនៅខាងក្រោយដែលមានតម្លៃប្រហែលជាង ៣,០០០,០០០រៀល។លោកបន្តថា មូលហេតុ អ្នកជិតខាងឈ្មោះ ជា ម៉ិច ភេទ ប្រុស អាយុ ៤១ឆ្នាំ បានដុតសំរាមស្លឹកឈើងាប់ៗ នៅដីរបស់ខ្លួន ដែលជាប់នៅកន្លែងកើតហេតុ ហើយក៏ឆេះរាលដាលដល់កន្លែងអេតចាយតែម្ដង។
ក្នុងហេតុការនេះដែរសមត្ថកិច្ចយើងប្រើប្រាស់ឡានទឹកអស់ចំនួន០៣ឡាន(ឡានទឹកអធិការដ្ឋានក្រុងសៀមរាប
០១ឡាន,ឡានទឹកស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០២គ្រឿង)ទើបរលត់ជាស្ថាពរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម