Thursday, May 16, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

UPDATE៖មន្ទីរសុខាភិបាលខេត្តបាត់ដំបង យកសំណាកកម្មករ២នាក់ក្នុងកសិដ្ឋានចិញ្ចឹមមាន់យកទៅពិនិត្យជម្ងឺផ្តាសាយH5N1

បាត់ដំបង៖សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២មករាឆ្នាំ២០២១នេះ ក្រុមការងារមន្រ្តីសុខាភិបាលខេត្តបាត់ដំបង បានចុះមកយកសំណាកកម្មកររពីរនាក់ដែលមើលថែមាន់ក្មុងកសិដ្ឋានចិញ្ចឹមមាន់ដែលមានផ្ទុះជម្ងឺផ្តាសាយH5N1 នៅភូមព្រែកកញ្ច្រែងឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបង ផ្ញើទៅប៉ាស្ទ័រ។
សមត្ថកិច្ចបន្តថា កម្មករ២នាក់ដែលជាអ្នកថែនិងប៉ះពាល់មាន់ងាប់ផ្ទាល់ មានឈ្មោះ រ៉នបញ្ញាអាយុ២១ ឆ្នាំ និង ឈ្មោះខនជីវ័នអាយុ២៨ឆ្នាំ ។លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា សុខភាព
កម្មករទាំងពីរនាក់នេះល្អធម្មតាទេពុំមានរោគសញ្ញាបង្ហាញគួរអត់សំគាល់នោះទេ។លោកបញ្ជាក់ថាក្រោយយកសំណាកពួកគេហើយលោកបាន ណែនាំ មិនអនុញ្ញាតិឲ្យកម្មករទាំងពីរនេះដើរហើយទៅណានោះទេគឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្តលើសំណាកសិនថាមានឆ្លងជំងឺផ្តាសាយH5N1រឺអត់ ។ លោកបញ្ជាក់ថាជម្ងឺផ្តាសាយH5N1ជាប្រភេទជំងឺឆ្លងពីមាន់ទៅមនុស្ស ប៉ុន្តែមិនទាន់មានការរកឃើញថាមានការឆ្លងពីមនុស្សទៅមនុស្សនោះទេ។
សូមបញ្ជាក់ថា បើតាមលោកហូ ណាម ម្ចាស់កសិដ្ឋានអោយដឹងថាកសិដ្ឋាននេះចិញ្ចឹមមាន់១ខែមកហើយ ដែលនាំចូលពូជមកពីក្រុមហ៊ុនមួយរបស់ប្រទេសវៀតណាមចំនួន១៣០០ក្បាលនិងមាន់ស្រែ២០០ក្បាល ទាកប៉ាជាង២០០ក្បាលនិងក្ងានមួយចំនួន ។តាមកម្មករមើលថែផ្ទាល់បានបញ្ជាក់ថា មាន់ចាប់ផ្តើមឈឺងាប់ពីថ្ងៃទី៣១មករាដល់ថ្ងៃទី៥ មករាគឺងាប់ទាំងអស់តែម្តង ហើយមាន់ដែលងាប់ទាំងនេះត្រូវបានមន្រ្តីជំនាញបានចុះមកណែនាំឲ្យកប់ចោល និងបានបាញ់ថាំសម្លាប់មេរោគជុំវិញកសិដ្ឋានផងដែរ។លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានអំពាវនាវពលរដ្ឋបើឃើញមាន់ឈឺរឺងាប់ខុសប្រក្រតីនិងសង្ស័យកើតជម្ងឺផ្តាយសាយ សូមរាយការណ៍ជាបន្ទាន់មកកាន់អជ្ញាធរមូលដ្ឋាននិមន្រ្តីការិយាល័យបក្សុព្យាបាលរឺមន្ទីរកសិកម្មផ្ទាល់ដើម្បីចុះអន្តារគមន៍ភ្លាមៗ។
សូមបញ្ជាក់ថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមករា នេះដល់បណ្តាញព័ត៏មានក្នុងស្រុកថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម