Thursday, March 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន១៨២,០៣ ៥ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន(PHJ)

ភ្នំពេញ៖យោងតាមរបាយការណ៍បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន១៨២,០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន(PHJ) ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី កាណាកុ អ៊ីហ្ស៊ីយ៉ាម៉ា នាយិកាប្រចាំប្រទេសនៃអង្គការ PHJ ដើម្បីអនុវត្តគម្រោង”ពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្តកំពុងចាម (ឆ្នាំទី២)។នៅក្នុងគម្រោងនេះ អង្គការ PHJ មានគោលបំណងកាត់បន្ថយអត្រាមរណភាពនៃកុមារអាយុក្រោម៥ឆ្នាំ និងលើកកម្ពស់សុខភាពកុមារ តាមរយៈការភ្ជាប់បណ្តាញរវាងបុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តសុខភាពនៅក្នុងសហគមន៍។ គម្រោងនេះក៏រួមបញ្ចូលទាំងការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភ ទៅដល់ក្រុមទ្រទ្រង់សុខភាពភូមិ(VHSG) ដោយពួកគេនឹងអាចបង្ហាញពីរបៀបរៀបចំអាហារដែលមានជីវជាតិជាមួយនឹងគ្រឿងផ្សំក្នុងស្រុកនៅក្នុងសហគមន៍របស់ពួកគេ។កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៤១លានដុល្លារ ដល់គម្រោងចំនួន១៣១ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សាវិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា ៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម