Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព្រះសង្ឃខ្មែរ ៦ អង្គ ត្រូវអាជ្ញាធរថៃចាប់ផ្សឹក ពេលនិមន្តបិណ្ឌបាតយកបច្ច័យខុសច្បាប់

ថៃ៖ យោងតាមទូរទស្សន៍របស់ប្រទេសថៃបានឲ្យដឹងថាព្រះសង្ឃខ្មែរ ចំនួន ៦ អង្គ ដែលបានឆ្លងដែនចូលក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត
ត្រូវបានតម្រួតថៃឃាត់ខ្លួន ព្រមទាំងបានចាប់ផ្សឹកទាំងអស់ ខណៈដែលព្រះសង្ឃទាំងអស់កំពុងបន្តដំណើរ
តាមរថយន្តមួយគ្រឿង ចេញពីខេត្ត សុរ៉ាតថានី ឆ្ពោះទៅកាន់ទីក្រុងបាងកក ក្នុងគោលបំណង រកផ្លូវវិលត្រឡប់មកកម្ពុជាវិញ ប៉ុន្តែត្រូវបានក្រុមតម្រួតថៃឃាត់ខ្លួន ។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ លើកំណាត់ផ្លូវ កានក្សេន
ក្នុងស្រុកថាសែន ខេត្តឈុំផន ខណៈដែលមានការសង្ស័យទៅលើរថយន្តតួរីស ព៌ណស មួយគ្រឿង ដែលមានពាក់ស្លាកលេខ ទីក្រុងបាងកក ដែលមានដឹកព្រះសង្ឃចំនួន៦ អង្គ នៅក្នុងរថយន្តនោះ ។

ក្រោយពីបានសាកសួរទើបដឹងថា ព្រះសង្ឃទាំងអស់ គឺជាសង្ឃខ្មែរ ដោយបានមករស់នៅក្នុងទឹកដីថៃ
រយៈពេល ៣ ឆ្នាំ មកហើយ ដោយដំបូង បានចូលទៅរស់នៅក្នុងវត្តយ៉ានថា នាទីក្រុងបាងកក ដោយសារតែទីអារាមនេះ មានព្រះសង្ឃខ្មែរគង់នៅច្រើន ហើយក្រោយមកក៏បាននិមន្តទៅកាន់ខេត្ត សុរ៉ាតថានី ដើម្បី
បិណ្ឌបាតយកបច្ច័យបន្តទៀត ។

ព្រះសង្ឃទាំងអស់បានសារភាពបន្តថា ដោយសារបញ្ហាកូវីដ ទើបព្រះសង្ឃទាំងអស់បានមូលមតិថា នឹង
វិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ទើបបានជួលរថយន្តតួរីសមួយគ្រឿងនេះ ក្នុងតម្លៃ ១ មុឺន បាត ដោយបានកក់មុន ចំនួន ៦ ០០០ បាតសិន ដើម្បីអោយជូនចេញពីខេត្ត សុរ៉ាតថានី ទៅកាន់វត្ត យ៉ាងថា សុីចំរើន ដែលជា
ទីកន្លែងធ្លាប់រស់នៅ នាទីក្រុងបាងកក បណ្តោះអាសន្ន ទើបរកផ្លូវវិលទៅកម្ពុជា ប៉ុន្តែ ត្រូវបានតម្រួតចាប់តែម្តង ។

ក្រោយពេលត្រួតពិនិត្យ គឺនៅលើខ្លួនប្រាណព្រះសង្ឃ មានតែឆាយ៉ា សម្គាល់ថាជាសង្ឃខ្មែរតែប៉ុណ្ណោះ
ដោយគ្មានលិខិតស្នាម និងច្បាប់អនុញ្ញាតអោយឆ្លងដែនចូលមកកាន់ប្រទេសថៃឡើយ ព្រមទាំងមានលុយ
ជាច្រើន ដែលភាគច្រើនគឺជាប្រភេទក្រដាសប្រាក់ ២០ បាត ដែលបានមកពីការបិណ្ឌបាត ដោយឡែក
អ្នកបើកបររថយន្តឈ្មោះ វិសន ឆៃភូមិ អាយុ ៣៩ ឆ្នាំ ជាអ្នករស់នៅស្រុកហាតយ៉ៃ ខេត្តសុងខ្លា ក៏មាន
លុយចំនួន ៦ ០០០ បាតដែរ ដែលជាលុយរបស់ព្រះសង្ឃកក់ថ្លៃរថយន្តមុន ។

បន្ទាប់មកគឺនៅថ្ងៃដដែល ព្រះសង្ឃទាំង ៦ អង្គ ត្រូវបានផ្សឹកជាពលរដ្ឋធម្មតា ព្រមទាំងបានធ្វើចត្តាឡីស័ក
ចំនួន ១៤ ថ្ងៃ មុនពេលអនុញ្ញាតអោយវិលចូលមកកម្ពុជាវិញ ដោយឡែកអ្នកបើកបរត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម