Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិឡាវ២នាក់ដកហូតគ្រឿងញៀន៤៦ដុំ

ស្ទឹងត្រែង៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងការរិយាល័យ”ក”៩នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចុះបង្ក្រាប សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ហៅកាត់ថា BLOក្នុងករណីបង្ក្រាបគ្រឿងញៀនឆ្លងដែន និងមានការបាញ់តដៃគ្នាឃាត់ខ្លួនជនសង្ស័យជនជាតិឡាវ ២នាក់ដកហូតគ្រឿងញៀនចំនួន ៤៦ដុំ។
ការបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២០និង ១០ នាទីយប់ថ្ងៃទី ១៤ខែមករាឆ្នាំ ២០២១ត្រង់ចំណុចស្ពានទី ២ច្រករបៀងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាប់ខ្សែបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ត្រីយិន បញ្ញារិទ្ធនាយករងមន្ទីប្រឆាំងគ្រឿងញៀន”ក”៩ បានឲ្យដឹងថា:ជនសង្ស័យជនជាតិឡាវពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនមាន១-ឈ្មោះទន់ កែវ ភេទប្រុស អាយុ ២៩ឆ្នាំមានទីលំនៅភូមិគីឡូ ១៨ ស្រុកប៉ាត់ទុំផន ខេត្តប៉ាសាក់និង ២-ឈ្មោះអ៊ៀ ថរ ភេទប្រុស អាយុ ២៨ ឆ្នាំមានទីលំនៅ ភូមិសៃញ៉ា ស្រុកសៃញ៉ា ខេត្តសៃ ញ៉ា ប្រទេសឡាវ។
លោកនាយករងបានបន្តឲ្យដឹងទៀតថា:នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចមានការផ្ទុះអាវុធតដៃគ្នាជាមួយក្រុមឧក្រិដ្ឋជនចំនួន៦នាក់ ក្នុងនោះយើងបានឃាត់ខ្លួនជនសង្ស័យ២នាក់។ចំណែក ៤ នាក់ទៀតបានរត់គេចខ្លួនចូលទៅក្នុងទឹកដីរបស់គេវិញ។
លោកបន្តថា ក្រោយឃាត់ខ្លួនយើងបាននាំជនសង្ស័យដើររុករកគ្រឿងញៀនដែលគេយកឆ្លងដែន ពេលផ្ទុះអាវុធពួកគេបានទម្លាក់ចោល រុករកដល់ម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១៥រកឃើញ៤១ដុំដល់ម៉ោង១៥និង២០នាទីរកឃើញ៥ដុំបន្ថែមទៀតសរុបចំនួន ៤៦ដុំ គ្រឿងញៀនប្រភេទមេតំហ្វេតាមី(ICE)ក្រាមពណ៌សថ្លា។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម