Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រថយន្តហ៊ីយ៉ាន់ដាយ​បុកកូរ៉ូឡា នៅស្រុកព្រៃនប់ បណ្តាលឲ្យស្លាប់២នាក់របួស២នាក់

ព្រះសីហនុ៖យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ ដោយសារជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត។

លោកវរសេនីយ៍ឯក ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ថ្ងៃទី១៦ខែមករាឆ្នាំ២០២១ វេលាម៉ោង ២៣និង៣០នាទី ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7497 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។លោកបន្តថា លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ បុករថយន្ត ០១គ្រឿងម៉ាក TOYOTA COROLLA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2C-0818 ដែលមានទិសដៅពីផ្ទុយគ្នា បើកបរដោយឈ្មោះ យី ផល្លេង ភេទស្រី អាយុ ៤៨ឆ្នាំ និងអ្នករួមដំណើរចំនួន ០៣នាក់ ឈ្មោះ ទេស អាទិការ ភេទស្រី អាយុ ៤១ឆ្នាំ,ឈ្មោះ សាសា ភេទប្រុស អាយុ ១១ឆ្នាំ និងឈ្មោះ លីន អាយុ ២៩ឆ្នាំ អ្នកទាំងបួនមានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ករណីគ្រោះថ្នាក់ខាងលើបណ្តាលអោយស្លាប់មនុស្សចំនួន ០២នាក់ និងរងរបួសមនុស្សចំនួន ០២នាក់៖១. ឈ្មោះ យី ផល្លេង អ្នកបើកបររថយន្ត COROLLA ស្លាប់នៅនឹងកន្លែងកើតហេតុ,២.ឈ្មោះ លីន អ្នករួមដំណើរលើរថយន្ត COROLLA ស្លាប់នៅនឹងកន្លែងកើតហេតុ,៣.ឈ្មោះ ទេស អាទិការ អ្នករួមដំណើរលើរថយន្ត COROLLA រងរបួសធ្ងន់,៤. ឈ្មោះ សាសា អ្នករួមដំណើរលើរថយន្ត COROLLA រួមដំណើរលើរថយន្ត COROLLA របួសធ្ងន់។
បច្ចុប្បន្ន សាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិចឯកជន ឃុំអូរឧកញ៉ាហេង រីឯវត្ថុតាងរថយន្តទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត HYUNDAI បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕ដោយ៖ស្រីម៉ៅ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម