Tuesday, April 30, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ភ្ញៀវកូនកំលោះ និងកូនក្រមុំ ឈ្លោះវាយតប់គ្នាបណ្តាលឲ្យរបួសរៀងៗខ្លួន ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន

កណ្ដាល៖សេចក្តីរាយការណ៍បានឲ្យដឹងថា ភ្ញៀវកូនកំលោះ និងកូនក្រមុំ ឈ្លោះវាយតប់គ្នាបណ្តាលឲ្យរងរបួសរៀងៗខ្លួន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់ ឃាត់ខ្លួនដើម្បីបន្តនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២នឹង០០នាទី នៅចំណុចក្នុងរោងការភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មវិធីរៀបមង្គលការមួយ ដោយមានភ្ញៀវទាំងសងខាង បានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់គ្នា។ លុះផឹកស្រវឹងរៀងៗខ្លួន ក្រុមទាំង២បានឌឺដងដាក់គ្នា រហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចាន កែវ ថូផ្កា គប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួនតែម្តង។សមត្ថកិច្ចបន្ថែមថា ជនសង្ស័យ២ក្រុម៖ក្រុមទី១ មានគ្នា៤នាក់ ខាងកូនកំលោះ ទី១-ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ត្រូវជាកូនកំលោះ មានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន)។ ទី២-ឈ្មោះ ម៉េត លាភ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ត្រូវជាពូរបស់កូនកំលោះ មានរបួសស្នាមបែកសៀតថ្កា (ឃាត់ខ្លួន)។ ទី៣-ឈ្មោះ ងួន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកចិញ្ចើម (ឃាត់ខ្លួន)។ និងទី៤-ឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ត្រូវ ជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន)។ក្រុមទី២មានគ្នា២នាក់ ខាងកូនក្រមុំ៖ ទី១-ឈ្មោះអេង មិនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមរយះត្រង់កខាងឆ្វេង (ឃាត់ខ្លួន)។ ទី២-ឈ្មោះ ផន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ (ឃាត់ខ្លួន)។សម្ភារខូចខាតៈ បែកបាក់សម្ភារ កៅអី តុ ចាន កែវ ថូផ្កា៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម