Wednesday, May 1, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កសិករភូមិទំនប់ថ្មីផលិតមេផ្សិតនិងបណ្ដុះផ្សិតអំបោះលក់ធ្វើឲ្យជីវភាពធូរធា

កំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា កសិករវ័យក្មេងម្នាក់រស់នៅក្នុងភូមិទំនប់ថ្មី ឃុំជៀបស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ប្រកបមុខរបរផលិតមេផ្សិតអំបោះ និងបណ្ដុះផ្សិតអំបោះលក់ទទួលបានជោគជ័យ បន្ទាប់ពីបានឆ្លងកាត់នូវបទពិសោធន៍ក្នុងរយៈ ពេល៨ឆ្នាំ។

លោក សយ ចាន់ណាត អាយុ ៣៣ ឆ្នាំ ជាកសិករប្រកបមុខរបរផលិតមេផ្សិតអំបោះ និងបណ្ដុះផ្សិតអំ បោះលក់នៅព្រឹកថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២១ នេះបានឲ្យដឹងថា លោកបានប្រកបមុខរបរខាងលើនេះរយៈ ពេល៨ឆ្នាំមកហើយ ដែលដំបូងឡើយ លោកបានទៅរៀនមុខរបរនេះនៅសាលាកសិកម្មខេត្តកំពង់ ចាមនិងខេត្ត កំពត និងរៀនបណ្តុះជាក់ស្ដែងជាមួយកសិដ្ឋានផងដែរ ។ ឆ្លងកាត់តាមការ រៀនសូត្រនិងបទពិសោធន៍ជាក់ ស្ដែងមកដល់ ពេលនេះលោកលោកទទួលបានជោគជ័យក្នុងមុខរបស់នេះដោយអាចរកបានប្រាក់ចំណូលក្នុងមួយ ថ្ងៃពី៦ម៉ឺន ទៅ៧ម៉ឺនរៀលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ ។ ជាមួយគ្នានេះដែរដោយសារមុខរបរនេះ លោកក៏បានធ្វើផ្ទះមួយខ្នងរស់ នៅបានសមរម្យ និងក៏បានទិញដីខាងក្រោ យលំនៅដ្ឋានពង្រីកមុខផ្សេងៗទៀ តផងដែរ ដើម្បីលើក ស្ទួយជីវភាព រស់នៅឲ្យកាន់តែប្រសើរឡើង ។

ចំពោះមុខរបរផលិតមេផ្សិតអំបោះលក់គឺក្នុង ១ខែៗ លោកអាចផលិតមេផ្សិតបានប្រមាណ ២០០០ កញ្ចប់តាមគេកម្មង់ជួនកាលក៏ច្រើនជាងនេះឬតិចជាងនេះ ដោយក្នុងមួយកញ្ចប់លក់បានតម្លៃ១៥០០ រៀល ដែលមេផ្សិត ១កញ្ចប់នេះ អាចទទួល ផលបានរហូតទៅដល់៤ខែ ទើបផ្សិតលែងដុះ។ ជាមួយគ្នានេះដែរសព្វថ្ងៃលោកក៏បានបណ្ដុះផ្សិតអំបោះលក់ចំនួន៥ពាន់ដុំ ដោយក្នុងមួយថ្ងៃៗ
លោកបេះផ្សិតលក់បានជាង១០គី ឡូនិងក្នុង១គីឡូលក់បានថ្លៃ ពី៦ ពាន់ ទៅ៧ពាន់រៀល ។

ការលក់មេផ្សិតនិងលក់ផ្សិតបណ្ដុះខាងលើនេះ នៅក្នុងលំនៅឋានលោក ក៏បានលក់បន្លែ បង្ការ និងត្រីសាច់ផងដែរ ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាបានជួយគាំទ្រមកជួយទិញយកទៅ ហូបជារៀងរាល់ថ្ងៃផងដែរ៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម