Friday, April 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ស្ថានភាពកាន់តែក្តៅ សមត្ថកិច្ចមីយ៉ាន់ម៉ាបាញ់សម្លាប់បាតុករ២នាក់ទៀត ខណៈបាតុកម្មកាន់តែពុះកញ្ជ្រោលខ្លាំងឡើង

អន្តរជាតិ៖យោងតាមការសារព័ត៌មានបរទេសបានឲ្យដឹងថា នៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១នេះ ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់សម្លាប់ក្រុមបាតុករពីរនាក់ និងមានមនុស្សច្រើននាក់ទៀតរងរបួស នៅក្នុងការបង្ក្រាបបញ្ចប់បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា។បើតាមការផ្សាយរបស់ Dawei Watch បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានសម្លាប់និងរាប់សិបនាក់ទៀតរងរបួស ដោយសារប៉ូលីសបើកការបាញ់ប្រហារនៅក្នុងទីប្រជុំជន Dawei នាព្រឹកនេះ។វេជ្ជបណ្ឌិតម្នាក់នៅឯមន្ទីរពេទ្យដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ប៉ូលិសក៏បានបាញ់រះនៅទីក្រុង យ៉ាំងហ្គោន ហើយបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើតាមការដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយ Mizzima បានរាយការណ៍។ស្របពេលគ្នានេះ ប៉ូលិសនិងអ្នកនាំពាក្យក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាចមិនធ្វើការឆ្លើយតបទៅនឹងទូរស័ព្ទដែលសុំការអត្ថាធិប្បាយទេ។ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានបង្ហាញថា ​មនុស្សជាច្រើននៅទីក្រុង យ៉ាំងហ្គោន មានឈាមហូរដាប កំពុងត្រូវបានគេជួយចេញពីការតវ៉ា។ក្រុមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ារាយការណ៍ថា ប្រជាជនច្រើននាក់ត្រូវបានបាញ់សម្លាប់ ប៉ុន្តែពួកគេមិនបានលម្អិតអំពីហេតុការណ៍នោះទេ។ដោយឡែក សាក្សីបានឱ្យដឹងថា ក្រៅពីការបាញ់ទៅលើអាកាសដើម្បីគំរាមបាតុករ ប៉ូលិសក៏បានគប់គ្រាប់បែកដៃ និងប្រើឧស្ម័នបង្ហូរទឹកភ្នែកថែមទៀត។មកទល់ពេលនេះ យ៉ាងហោចមានមនុស្ស ៥ នាក់បានស្លាប់នៅក្នុងបាតុកម្ម បូករួមទាំងប៉ូលិសម្នាក់ផងដែរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម