Sunday, November 24, 2024
Header Banner

ឪពុកចុងចិត្ដតិរិច្ឆានគំរាមរំលោភកូនចុង២នាក់បងប្អូនរហូតជាង១០លើកទើបបែកការ….

   រតនគិរី៖សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ យកមកសាកសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ទាប់ពីបុរសរូបនេះរំលោភ សេពសន្ថវៈលើកុមារី ជាកូនចុងទាំងពីរនាក់ រហូតជាង១០លើក ទើបបែកការដល់សមត្ថកិច្ច។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១៦ និង០០នាទីថ្ងៃទី១២ខែមីនាឆ្នាំ២០២១កម្លាំងអធិការក្រុងបានលុង សហការជាមួយអធិការស្រុកលំផាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុច ភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

  ឪពុកចុងមានឈ្មោះ សាន សុឃីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ (វីឡាកាត់) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារី ២នាក់ត្រូវជាកូនចុង។ ចំណែកក្មេងស្រីរងគ្រោះ ២នាក់បងប្អូនមានឈ្មោះ ថ.ហ អាយុ៩ឆ្នាំ ជនជាតិខ្មែរ និងប្អូនមានឈ្មោះ ថ.ស.រ អាយុ៨ឆ្នាំ។យោងតាមការឲ្យដឹងពីលោកវរៈសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យព្រមទាំងប្រពន្ធបានទៅស៊ីឈ្នួលដកដំឡូងឲ្យគេនៅចំណុចឃាត់ខ្លួនខាងលើ ហើយក៏បានឲ្យម្ដាយមីងនាំកុមារីទាំង២នាក់មកផ្ទះមុន គ្រាដែលដើរមកផ្ទះស្រាប់តែឃើញកុមាទាំងពីរដើរមានសភាពលំបាក ម្ដាយមីងក៏សួរទៅក្មេងទាំងពីរ វាមិនប្រាប់ទេ លុះម្ដាយមីងជំរិតសួរខ្លាំងទើបក្មេងទាំងពីរប្រាប់ថាឪពុករំលោភ ក្រោយពីដឹងថាឪពុករំលោភ ម្ដាយមីងក៏ទូរស័ព្ទរាយការមកលោកនាយប៉ុស្ដិ៍កាចាញ លោកនាយប៉ុស្ដិ៍ក៏ឲ្យនាំក្មេងមកប៉ុស្ដិ៍ លុះនាំក្មេងឲ្យពេទ្យពិនិត្យឃើញថា កុមារីទាំងពីរនាក់ពិតជាត្រូវគេរំលោភពិតប្រាកដមែន។ ហើយក៏រាយការមកលោកអធិការក្រុង ស្អែកឡើង រៀបចំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងលើតែម្ដង។ លោកនាយប៉ុស្ដិ៍បានបញ្ជាក់ថា កុមារីពីនាក់បងប្អូន ត្រូវឪពុកចុងរំលោភ ១០ដងមកហើយ គីរំលោភនៅផ្ទះ និងកន្លែងស៊ីឈ្នួលដកដំឡូង ឆ្លៀតពេលដែលម្ដាយកុមារីទាំងពីរនាក់មិននៅ។ លោកនាយប៉ុស្ដិ៍បានបន្ថែមថា តាមម្ដាយក្មេងស្រីរងគ្រោះប្រាប់ថា ជារើយៗ ពេលឪពុកទៅណាងែងតែនាំក្មេងស្រីទាំងពីរតាមរហូត។

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងបានលុង ដើម្បីសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕ដោយ៖ សុភ័ក្ត្រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម