Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព្រហើនណាស់…គប់បំបែកកញ្ចក់ឡានពេទ្យប​ង្អែកស្រុកគងពិសី រួចរត់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ​ ៖​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​បានធ្វេី​សកម្មភាពយកដុំថ្មគប់ទៅលេីរថយន្ដគិលានសង្រ្គោះបន្ទាន់​ AMB​ULANCE របស់មន្ទីរពេទ្យប​ង្អែកស្រុកគងពិសី រួចគេចខ្លួន​បាត់។ហេតុការណ៍នោះនៅកាលពីថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​ ២០២១​ ចំណុច​ផ្លូវជាតិលេខ​ ៤១ ស្ថិតក្នុងភូមិស​ម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ។សមត្ថកិច្ចបន្តថា ភ្លាមៗ​នោះកម្លាំងសមត្ថកិច្ចបានបន្ដស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​មុខសញ្ញាសង្ស័យ​ម្នាក់​ឈ្មោះ​ វ៉ិត ស​ត់ ភេទប្រុស អាយុ ២៩​ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។សមត្ថកិច្ចបន្ថែមថា តាមការសាក្សីនៅកន្លែងកេីតហេតុនិងចម្លេីយសារភាព ​បុរស​ខាងលេីទទួលស្គាល់ថាខ្លួនពិតជាបានយកដុំថ្ម​គប់កញ្ចក់​រថយន្ត​ គិលានសង្រ្គោះបន្ទាន់​ AMBU​L​A​NCE​ មូលហេតុមិនពិតប្រាកដ។សូមបញ្ចាក់ថា រថយន្តសង្គ្រោះបន្ទាន់កំពុងធ្វើដំណើរទៅ​យកសំណាក​ធ្វើ​តេស្ត​អ្នកសង្ស័យ​វិជ្ជ​មា​ន​កូវីដ​-១​៩​នៅក្នុងឃុំព្រះនិព្វា​ន​ ស្រុកគងពិសី។

បន្ទាប់ពីសមត្ថកិច្ច​នគរបាល​ស្រុក​គង​ពពិសី សួរនាំរួច បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ​ នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២១ ដើម្បីចំណាត់ការ​នីតិវិធី​បន្ដ​ ៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម