Wednesday, May 14, 2025
Header Banner

មន្ត្រីជលផលនិងសហគមន៍ចុងឃ្នៀស សហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនារដូវហាមឃាត់

សៀមរាប៖កម្លាំងសង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងផ្នែករដ្ឋបាលជលផលចុងឃ្នៀស​ សហការជាមួយគណ:កម្មការសហគមន៍នេសាទចុងឃ្នៀស បានចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប​នារដូវហាមឃាត់។

  លោក​​ ពត វណ្ណដេត នាយរងផ្នែកជលផលចុងឃ្នៀស បានឲ្យដឹងនៅថ្ងៃទី០៥ខែមិថុនា នេះថា កម្លាំងផ្នែករដ្ឋាបាលជលផលចុងឃ្នៀស តែងតែចុះណែនាំដល់ពលរដ្ឋដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារឲ្យយល់ពីច្បាប់ទម្លាប់ មុននឹងចុះបង្ក្រាប។លោកបន្តថា ជាក់ស្តែងនៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ កម្លាំងផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងសង្កាត់រដ្ឋបាលជលផលភ្នំក្រោម ព្រមទាំងគណ:កម្មការសហគមន៍នេសាទចុងឃ្នៀស បានសហការគ្នាចុះប្រតិបត្តិការអង្កេតលើការធ្វើនេសាទ នៅក្នុងដែនសហគមន៍នេសាទចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានចំនួន០៩កន្លែងមាន៖១.ឧបករណ៍ខុសច្បាប់ ចំនួន ០៩អង្គេត, ដោយបំផ្លាញចោលនៅនឹងកន្លែងចំនួន ០១ករណីមាន៖ ១.ឧបករណ៍ ប,ក្បាលប,ចំនួន ០៩គ្រឿង,របាំងសាច់អួន       ,ប្រវែង    ៩០០ ម៉ែត្រ-ចម្រឹងចំនួន៣០០ ដើម។-លែងត្រីចម្រុះចំនួន១០គីឡូក្រាម។

  ទោះជាយ៉ាងនេះក្តីគេសង្ឃឹមថា បន្ទាប់ពីសមត្ថកិច្ចហាមឃាត់ប្រជានេសាទបានទាន់ពេលនារដូវត្រីពងកូននាឆ្នាំនេះ ផលត្រីនៅបឹងទន្លេសាបនឹងកើនឡើងវិញចាបណ្តើរៗ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម