Tuesday, October 6, 2026
Header Banner

‎លួចម៉ូតូពីខេត្តកណ្តាល រួចជិះគេចខ្លួនត្រូវបាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួន និងដកហូតម៉ូតូបាន ជូនជនរងគ្រោះវិញ


ខេត្តសៀមរាប៖របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា អនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង១៤:០០ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ម្សិលមិញនេះ បន្ទាប់ពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ទទួលបានព័ត៌មាន ពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងសេចក្តីរាយការណ៍ ពីម្ចាស់ម៉ូតូថារូបខ្លួនត្រូវបានអ្នកស្គាល់គ្នា លួចយកម៉ូតូ ម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1MH-3659 លេខតួ និងលេខម៉ាស៊ីន 8404434 កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦កន្លងទៅ នៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយរត់គេចខ្លួន ឆ្ពោះមកខេត្តសៀមរាប ព្រមទាំងបានផ្ញើពាក្យបណ្តឹង ភិនភាគម៉ូតូ និងរូបថតជនសង្ស័យមក។

ភ្លាមៗ កម្លាំងនគរបាលក្រុងសៀមរាប និងកម្កាំងជំនាញព្រហ្មទណ្ឌ បានចេញធ្វើអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សំណាង ចាន់ដារ៉ា ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង រួមទាំងម៉ូតូខាងលើ នៅចំណុចខាងជើងស្តុបគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយនាំខ្លួនមកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

នៅចំពោះមុខនគរបាលជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូខាងលើ គឺបក្ខពួករបស់ខ្លួនជាអ្នកលួច ហើយបានឱ្យរូបខ្លួន ជិះយកមកកាន់ខេត្តសៀមរាប។ជាមួយគ្នានេះ សមត្ថកិច្ចយើង បានធ្វើតេស្ត ស្វែងរកសារធាតុញៀន លើជនសង្ស័យ ជាលទ្ធផល អវិជ្ជមាន។
‎
‎- វត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1MH-3659 ចំនួន០១គ្រឿង។
‎
‎បន្ទាប់ពីបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាម កម្លាំងជំនាញយើង បានធ្វើការទំនាក់ទំនង ទៅកម្លាំងនៃស្នងការដ្ឋានខេត្តកណ្ដាល ដើម្បីធ្វើការប្រគល់ទទួល យកជនសង្ស័យ និងវត្ថុតាង យកទៅកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
‎
‎

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម