សៀមរាប ៖ដោយមើលឃើញនូវការលំបាករបស់ពលរដ្ឋដែលរងការប៉ះពាល់ដោយសារកូវីដ.១៩កំពុងរាតត្បាត សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ព្រមទាំងអាជ្ញាធរ បាននាំយកអំណោយរបស់លោក អ៊ុំ ភឿងអនុប្រធានផ្នែកបុគ្គលិក នៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាបនិង អ្នកស្រីសួន មុលឡា ម្ចាស់ប៊ូទិក សម្បត្តិ ពន្លឺជ័យ មកចែកជូនដល់ពលរដ្ឋក្រីក្រចំនួន២០គ្រួសារ និង ប្រជាការពារ ២០នាក់នៅភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ការចែកអំណោយនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប លោក ស្រេន សុព្រី តំណាងលោក ទេព ប៊ុនឆាយ ប្រធានក្រុមព្រឹក្សាក្រុងសៀមរាប និងមានការចូលរួមពីសំណាក់លោក ចៅសង្កាត់ស្វាយ ដង្គំ លោកនាយប៉ុស្តិ៍ ស្វាយដង្គំ ព្រមទាំងសមាជិក សមាជិការបស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ផងដែរ។
លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប បានមានប្រសាសន៍ថា ថ្ងៃនេះលោកបានដឹកនាំយកអំណោយរបស់លោក អ៊ុំ ភឿង អនុប្រធានផ្នែកបុគ្គលិក នៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប និង អ្នកស្រី សួន មុលឡា ម្ចាស់ប៊ូទិក សម្បត្តិ ពន្លឺជ័យ ជូនដល់ពលរដ្ឋក្រីក្រចំនួន២០គ្រួសារ និងប្រជាការពារ២០នាក់ នៅភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ខេត្តសៀមរាប។លោកបន្តថា អំណោយទាំងនោះ រួមមាន៖២០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម,ទឹកសុទ្ធ១កេស,មីម៉ាម៉ា១កេស,ត្រីខ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,ទឹកត្រី ១យួរ,ប្រេងឆា ១ដប,ស្ករស ១គីឡូ,ប៊ីចេង១កញ្ចប់,អំបិល ១គីឡូ និងថវិកា២០០០០រៀល។ក្នុងនោះប្រជាការពារ២០នាក់ ក្នុងម្នាក់ៗទទួលបានទឹកសុទ្ធ១កេស,ម៉ាស១ប្រអប់,អាល់កុល១ដប,ថវិការ២០០០០រៀល។ចំណែកសាលាបឋមសិក្សាស្ទឹងថ្មីទទួលបានម៉ាស២០ប្រអប់,អាល់កុល២០ដប,ទឹកសុទ្ធ៥កេស។ក្នុងឳកាសនោះដែរលោក សឹង្ហ សំរិទ្ធិ ក៏បានមានមតិសំណេះសំណាល ជាមួយបងប្អូនពូម៉ីងទាំងអស់ ព្រមទាំងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ថ្នាក់កណ្តាលនិងសាខា ខេត្តសៀមរាប។ក្នុងនោះផងដែរលោក សឹង្ហ សំរឹទ្ធិ បានសំណូមពរឲ្យពលរដ្ឋនិងប្រជាការពារ ទាំងអស់សូមមេត្តារក្សាអនាម័យអោយបានល្អ ជាពិសេសមេត្តាចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេចតេជោ (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ។ចំណែកលោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា នៅក្នុងទូទាំងប្រទេស ក្រុងសៀមរាប មានសំណាងជាងគេ ដោយយើងទទួលបានកាដូដ៏ធំពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវផ្លូវ៣៨ខ្សែ ហើយនៅដើមឆ្នាំ២០២២ខាងមុខនេះក្រុងសៀមរាប និងប្រែមុខមាត់ថ្មី។លោកបន្តថាទន្ទឹមគ្នានោះដែរ ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងសៀមរាប ព្រមទាំងពលរដ្ឋសូមថ្លែងអំណរគុណ និងដឹងគុណ ចំពោះថ្នាក់ដឹកនាំដែលតែងតែគិតគូរជ្រោមជ្រែងដល់តំបន់ទេសចរណ៍សៀមរាបអង្គរ នេះផងដែរ។ជាចុងបញ្ចប់លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋព្រមទាំងបានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អាជ្ញាធរខេត្តជាពិសេសឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ក្នុងនោះដែរលោកក៏សូមជូនពរបងប្អូនពូម៉ីងទាំងអស់ឲ្យមានសុខភាពល្អ ចៀសផុតពីជម្ងឺកូវីដ.១៩ ហើយក្នុងនោះត្រូវចូលរួមអនុវត្តន៍៣កុំ និង៣ការពារ ទាំងអស់គ្នា៕ ដោយ៖សៀមរាបថែមស៍