សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះក្នុងផេកផ្លូវការនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១នេះថា ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត ដែលចុះប្រចាំការនៅស្រុកសូទ្រនិគម សូមថ្លែងអំណរអរគុណ យ៉ាងធំធេង ចំពោះលោកម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម និងប្រជាពលរដ្ឋស្រុកសូទ្រនិគម ដែលតែងតែយកចិត្តទុកដាក់និងផ្តល់គ្រឿងឧបភោគបរិភោគដល់កងកម្លាំងទាំងអស់។ពិសេសជាងនេះទៀតនៅថ្ងៃទី១៣មិថុនា២០២១នេះ លោកធូ ចន្ថុល អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង លោកមានឆន្ទៈនិងមនសិការខ្ពស់ បាននាំអំណោយរបស់ប្រជាពលរដ្ឋស្រុកជីក្រែង ឆ្លងស្រុក មកជួយឧបត្ថម្ភ ដល់អភិបាលស្រុកសូទ្រនិគមនិងកងកម្លាំងយើងខ្ញុំមួយចំនួនថែមទៀត។ សម្ភារៈឧបត្ថម្ដដែលក្រុមការងារយើងខ្ញុំទទួលបាន៖១ ទឹកសុទ្ធ ១៣កេះ,២ មី ១កេសកន្លះ(កេះធំ),៣ ត្រីខ១កេះកន្លះ,៤ កូកា១កេះ,៥ ទឹកផ្លែឈើ១កេះ។អរគុណ ចំពោះសណ្តានចិត្តលោកធូ ចន្ថុល និងប្រជាពលរដ្ឋ ស្រុជីក្រែង ជាអនេកប្បការ និង សូមគោរពជូនពរលោកទាំងអស់ទទួលបាននូវសុខភាពល្អ កម្លាំងកាយមាំមួន និង ជោគជយ័លើការងារដូចបំណងប្រាថ្នាកុំបីឃ្លាំងឃ្លាតឡើយ។
សូមរម្លឹកថា បន្ទាប់ពីផ្ទុះការរាលដាលឆ្លងជំងឺកូវីដ.១៩ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង នាដើមខែមិថុនាឆ្នាំ២០២១ កន្លងទៅនេះអាជ្ញាធរខេត្តសៀមរាប បានសម្រេចបញ្ជូនកម្លាំងសមត្ថកិច្ចជំនាញខេត្តចុះមកពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ផ្សេងៗនៅក្នុងស្រុកសូទ្រនិគម ឲ្យមានភាពល្អប្រសើរឡើងវិញ៕