ភ្នំពេញ៖យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានីយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១ នឹងត្រូវលក់ ៤.០៦០រៀល/១លីត្រ សម្រាប់សាំងធម្មា EA92 និង៣.៧១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ។ដូច្នេះថ្លៃលក់ប្រេងឥន្ទនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១ នឹងចុះមក៣.៩០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៥៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ សូមអានតារាងថ្លៃលក់រាយប្រេងឥន្ទនៈនៅលើទីផ្សារកម្ពុជាដូចខាងក្រោមនេះ៖