បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន២ករណី ក្នុងភូមិសាស្ត្រជាប់ជាយដែន ដោយឃាត់ខ្លួនជនសង្ស័យ៨នាក់និងវត្ថុតាងគ្រឿងញៀនជាង៣០គីឡូក្រាម។ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិសាស្ត្រស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត។
ការបង្ក្រាបបទល្មើសគ្រឿងញៀននេះដែរដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាប្រតិបត្តិការបង្ក្រាបករណីទី១.នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១បង្ក្រាបនៅចំណុចផ្ទះល្វែង១កន្លែងស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យ៤នាក់ស្រី១នាក់១.ឈ្មោះ រ៉ុង យ៉ីហាក់ ភេទប្រុសអាយុ៣៦ឆ្នាំ ២.ឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនសង្ស័យ២នាក់ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់.ក្រុងប៉ោយប៉ែត ៣.ឈ្មោះ សុខ សេថា ភេទប្រុស អាយុ២៣ឆ្នាំ ៤.ឈ្មោះ វ៉ាន់ ឈីដា ភេទស្រី អាយុ២៨ឆ្នាំ(ជនជាតិថៃ) ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ឆែកឆេរក្នុងផ្ទះរកឃើញវត្ថុតាងរឹបងូសមាន១.ម្សៅក្រាមសង្ស័យសាធាតុញៀនចំនួន៣៣កញ្ចប់ធំ ២.ម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀនចំនួន៥ថង់ ៣.ថ្នាំច្រកពណ៌ផ្កាឈូក(រាងបេះដូង) ២កូនថង់ ៤.ថ្នាំគ្រាប់ពណ៌ក្រហមរាងមូល១ថង់២គ្រាប់ ៥.ថ្នាំច្រកថង់ពណ៌ខៀវ២កញ្ចប់ ៦.ថ្នាំគ្រាប់ពណ៌ត្រួចចេករាងចតុកោណ២ថង់ ៧.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង ៨.មធ្យោបាយដឹកជញ្ចូនរថយន្ត១គ្រឿងម៉ាក់ហាយឡិនឌ័រពាក់ផ្លាក់លេខបន្ទាយមានជ័យ2C.3186 ៩.ម៉ូតូកង់៤ចំនួន១គ្រឿង។លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបន្តថា ប្រតិបត្តិការបង្ក្រាបករណីទី២.នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នៅភូមិថ្មី ឃុំ.ស្រុកម៉ាឡៃផ្ទះជនសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុសអាយុ៥៥ឆ្នាំ (ដែលកំពុងគេចខ្លួន)បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ស្រី២នាក់ ១.ឈ្មោះ ឡុង សំរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ២.ឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ៥៥ឆ្នាំ ៣.ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ៣៣ឆ្នាំ ៤.ឈ្មោះ សេង ស្រីនិ ភេទស្រី អាយុ២៣ឆ្នាំដែលរស់នៅភូមិខាងលើ។ កម្លាំងធ្វើការឆែកឆេរក្នុងផ្ទះរកឃើញវត្ថុតាងរឹបអូសមាន១.ថ្នាំញៀនទឹកប្រភេទដបចំនួន៥ប្រអប់ស្មើ១២៥ដប ២.ថ្នាំញៀនប្រភេទគ្រាប់ចំនួន៦៣គ្រាប់ ៣.ថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហមចំនួនប៥៥គ្រាប់ ៤.ថ្នាំញៀនគ្រាប់ពណ៌ខៀវចំនួន៨គ្រាប់ ៥.ថ្នាំញៀនប្រភេទម្ស៉ៅក្រាមសថ្លា១កញ្ចប់និង១កូនថង់តូច ៦.អាវុធខ្លីម៉ាក់ឡុក១ដើមមាន១៦គ្រាប់ ៧.រថយន្តតូយូតាប្រូស១គ្រឿង។ដោយឡែកជនសង្ស័យជាមេឧក្រិដ្ឋជនគ្រឿងញៀនឈ្មោះ ឡេង គឹមឡាយ ដែលកំពុងរត់គេចខ្លួនកម្លាំងបានធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់៕ដោយ៖ភក្តី