Thursday, May 15, 2025
Header Banner

សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះដកហូតទំនិញហួសការបរិច្ឆេទនិងខូចគុណភាពជាច្រើនមុខដកហូតនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះពិនិត្យឃ្លាំងទំនិញ១កន្លែងដកហូតទំនិញហួសការបរិច្ឆេទខូចគុណភាពជាច្រើនមុខដកហូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិអូរជ្រៅ សង្កាត់ /ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជេងនិងបង្ក្រាបការក្លែងបន្លំ(ហៅ ក.ប.ប) ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ហៅ ក.ប.ប)ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានការសម្របសម្រួលពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រៈរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យឃ្លាំងទំនិញ១កន្លែងដែលតំណាងម្ចាស់ទំនិញឈ្មោះ ទៀ ឆាយហាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិអូរជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា​ ក្រោយពេលដែលមន្ត្រីជំនាញចុះពិនិត្យរកឃើញមានទំនិញដែលហួសការបរិច្ឆេទនិងផុតកំណត់ប្រើប្រាស់ដែលខូចគុណភាពត្រូវបានដកហូតមាន ១.ស្រាបៀសឹង្ហដបតូចមានចំនួន៨០កេសស្មើ ៦៣៣,៦លីត្រ ២.ស្រាបៀ​Budweiserមានចំនួន៦កេសស្មើ៤៧,៥២លីត្រ ៣.តែបៃតងADមានចំនួន៤៣,២ដប សរុបចំនួន៨៧៤,៥លីត្រ ៤.ដកហូតផលិតផលបារីចម្រុះម៉ាកសញ្ញាចំនួន១៤សង់។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖ទំនិញដែលមន្ត្រីចម្រុះចុះពិនិត្យរកឃើញហួសការបរិច្ឆេទនិងផុតកំណត់ប្រើប្រាស់ដែលខូចគុណភាពដែលត្រូវដកហូតត្រូវបានយកទៅរក្សាទុកនៅសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជេងនិងបង្ក្រាបការក្លែងបន្លំ(ហៅ ក.ប.ប)ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំឯកសារអនុវត្តតាមនីតិវីធីនៃច្បាប់ហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវរកឃ្លាំងមួយចំនួននៅជាប់ជាយដែនដើម្បីរកទំនិញហួសការបរិច្ឆេទនិងផុតកំណត់ប្រើប្រាស់ដែលខូចគុណភាពនិងចាត់ការបន្តទៀតផងដែរ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម