Saturday, November 23, 2024
Header Banner

សម្តេចពិជ័យសេនាទៀបាញ់អញ្ជើញចូលរួមសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មក្នុងឱកាសអបអរខួបលើកទី៤៤ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១នេះក្នុងឱកាសអបអរខួបលើកទី៤៤ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត(២០មិថុនា១៩៧៧-២០២១)  ក្រោមអធិតីភាពសម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានឆ្លៀតឪកាដអញ្ជើញចូលរួមប្រារព្ធពិធីកាត់ខ្សែបូរសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារួមមានសាលាសំណាក់ស្រះទឹកបន្ទប់អនាម័យវេទិកាប្រារព្ធពិធីទីលានបាល់ទាត់និងពិធីដាំកូនឈើទាលត្រង់ចំណុចX១៦(តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម) ស្ថិតនៅក្នុងឃុំទន្លូងស្រុកមេមុតខេត្តត្បូងឃ្មុំ។ 

ចំណែកអគារវេទិកាអចិន្ត្រៃយ៍១ខ្នងគឺបានសាងសង់ឡើងតាមរចនាបទខ្មែរគឺសាងសង់ឡើងសម្រាប់បង្កភាពងាយស្រួលក្នុងការរៀបចំប្រារព្ធពិធីផ្សេងៗដែលអគារនេះមានទំហំ៦,១ម៉ែត្រx៤៧ម៉ែត្រកម្ពស់១ជាន់និងចំណាយថវិកាអស់ចំនួន១៨១.៩៦៣ដុល្លារ។

ឆ្លៀតក្នុងឪកាសនោះផងដែរសម្តេចពិជ័យសេនាទៀបាញ់អមដំណើរដោយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមឧត្តមសេនីយ៍ឯកបម្រុងហ្វានវ៉ាន់ហ្សាងក៏បានអញ្ជើញចូលរួមបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា~វៀតណាមនៅចំណុចX-១៦ដែលអគារមិត្តភាពកម្ពុជា~វៀតណាមនេះមានទំហំ១៨ម៉ែត្រx៦៣ម៉ែត្រកម្ពស់២ជាន់ដែលនឹងត្រូវចំណាយថវិកាចំនួន១,០២៨,៥១០ដុល្លារក្នុងនោះក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានជួយឧបត្ថម្ភថវិកាក្នុងការសាងសង់អគារមិត្តភាពកម្ពុជា~វៀតណាមនេះចំនួន១,១២៧,១១៤ដុល្លារ។ហើយនិងបានបន្តអញ្ជើញចូលរួមពិធីសម្ពោធសិលាចារិក។ដែលទីតាំងសិលាចារិកនេះកាលពី៤៤ឆ្នាំមុនសម្តេចតេជោហ៊ុនសែននិងយុទ្ធមិត្ត៤រូបទៀតបានឆ្លងកាត់ព្រំដែនឈប់សំរាកនៅចំណុចសិលាចារឹកនហើយបានរង់ចាំដល់ពេលទាបភ្លឺដើម្បីចូលទៅក្នុងប្រទេសវៀតណាម៕ដោយ៖លី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម