Sunday, July 6, 2025
Header Banner

ចាប់កូនស្រីបង្កើតវ័យទើបតែ៦ឆ្នាំធ្វើអំពើអាសយ៉ាងត្រេកត្រអាល ​ត្រូវសមត្ថកិច្ចចាប់ខ្លួន

សៀមរាប៖ពិតជាមិនស្គាល់បាប បុណ្យមែន… បុរសពោះម៉ាយម្នាក់ហ៊ានដាច់ចិត្ត​ចាប់កូនស្រីបង្កើតរបស់ខ្លួនឯងសម្រាតខោអាវ ធ្វើសកម្មភាពយកដៃទៅឈ្លីនៅលើប្រដាប់ភេទកូន តែសំណាងណាស់ជីដូនរបស់ជនរងគ្រោះ ឃើញទាន់ក៏រាយការណ៍ឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។
  នាយការិយាល័យនគរបាលប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺលោកវរសេនីយ៍ឯក ជា ហេងបានឲ្យដឹងនៅរសៀលថ្ងៃទី២២ខែមិថុនា នេះថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងរបស់ម្តាយជនសង្ស័យ ត្រូវជាជីដូន របស់ក្មេងរងគ្រោះ។លោកបន្តថា ជនសង្ស័យមានឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងករណី អំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ និង បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។លោកបន្ថែមថា នៅម៉ោង០១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងបរិវេណរបងផ្ទះជួលបន្ទប់ក្នុង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលក្នុងទីតាំងកើតហេតុខាងលើបានធ្វើសកម្មភាពចាប់បីកូនស្រីបង្កើតខ្លួនឯង ឈ្មោះ ច ន ល ភេទស្រី អាយុ០៦ឆ្នាំ ពីក្នុងមុងលើគ្រែ ដែលកំពុងដេកជាមួយនឹងជីដូន ចេញមកក្រៅធ្វើសកម្មភាពចាប់ស្រាតខោនិងដោះអាវនៅននោលគោករួចបី ចុះមកខាងក្រោមជាន់ផ្ទាល់ដី ដាក់កូនបង្កើតរបស់ខ្លួនគេនៅទីតាំងមិនសូវមានពន្លឺក្បែរចំណុចច្រកទ្វារចេញចូលនៅលើផ្ទៃដីរាប រួចហើយធ្វើសកម្មភាពចាប់កាន់ដៃទាំងពីរហើយយកដៃស្ដាំរបស់គេធ្វើសកម្មភាពបបោសអង្អែល និងយកម្រាមដៃឈ្លីទៅលើប្រដាប់ភេទកូនស្រីរបស់គេជាច្រើនដង ពេលកំពុងធ្វើសកម្មភាពនោះ ក៏ត្រូវបានម្ដាយបង្កើតរបស់ជនសង្ស័យឈ្មោះ ឈិត សុខា ត្រូវជាជីដូនរបស់ជនរងគ្រោះ ឃើញទាន់ហើយបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ទីកន្លែងកើតហេតុ  ហើយបានធ្វើការនាំខ្លួនជនសង្ស័យខាងលើមកធ្វើការសួរនាំ ពេលធ្វើការសួរចម្លើយចប់ជនសង្ស័យឈ្មោះ មាស រិទ្ធី បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពចាប់សម្រាតខោ និងដោះអាវកូនស្រីបង្កើតខ្លួនឯង និងធ្វើសកម្មភាពយកដៃទៅឈ្លីនៅលើប្រដាប់ភេទរបស់កូនស្រីជាច្រើនលើកពិតប្រាកដមែន ។ ដោយមានការសង្ស័យលើខ្លួនជនសង្ស័យក្នុងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សមត្ថកិច្ចបានធ្វើការតេស្តរកសារធាតុញៀនក្នុងទឹកនោមរបស់ជនសង្ស័យ ក៏ឃើញជាសញ្ញាវិជ្ជមាន។លោកបញ្ជាក់ថា ចំពោះករណីខាងលើនេះ គឺបានទទួលពាក្យបណ្តឹងពីជីដូនរបស់ជនរងគ្រោះឈ្មោះ ឈិត សុខា ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ ។ជនសង្ស័យត្រូវបានតុលាការសម្រេចឃុំខ្លួននៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ ពីបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ និង បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕ដោយ៖ភក្តី​​​​​ ​

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម