Saturday, November 23, 2024
Header Banner

ព្រឹកនេះ រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ ក្នុងចំណោមប្រជាពលរដ្ឋ និងអាជីវករ ប្រមាណជាង ២០០នាក់ នៅផ្សារលើធំថ្មី

សៀមរាប៖ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រោយពីរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ជាច្រើនករណី លើពលរដ្ឋដែលជា អាជីវករ អ្នកយកភាសុី អ្នកសម្អាតបន្ទប់ទឹក និងអ្នកដេរស្បែកជើង នៅបរិវេណផ្សារលើធំថ្មី ។ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារនៃរដ្ឋបាលក្រុងសៀមរាប បានសហការណ៍ជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល និងក្រុមការងារនៃរដ្ឋបាលខេត្តសៀមរាប បន្តធ្វើការប្រមូលប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារលើធំថ្មី ប្រមាណជាង ២០០នាក់ យកសំណាកនិងធ្វើតេស្តរហ័ស រកមេរោគកូវិដ-១៩ ជាលទ្ធផល គិតត្រឹមម៉ោង១១:០០នាទីថ្ងៃនេះ យើងបានរកឃើញពលរដ្ឋ និងអាជីវករ ចំនួន ១១នាក់ មានវិជ្ជមានកូវីដ-១៩​ ក្នុងនោះមានស្រី ចំនួន ៨នាក់ ។

យោងតាមស្ថានភាពនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមាន ឬធ្លាប់បានចេញ-ចូល ផ្សារលើធំថ្មី ក្នុងក្រុងសៀមរាបនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និង ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ។ក្នុងករណីមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្ត ស្រាវជ្រាវ ព្យាបាល។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ ដើម្បីកាត់ផ្តាច់ការចម្លង នៃមេរោគកូវីដ-១៩ដ៏ចង្រៃនេះ តាមរយះរួមគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួនបំផុត៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម