Saturday, November 23, 2024
Header Banner

ឃាត់ខ្លួនអាជីវករម្នាក់ តាមដីការបស់តុលាការ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើកូនឈ្នួលរបស់ខ្លួន ជាអនីតិជន

កំពង់ឆ្នាំង៖ លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងការិយាល័យជួញដូរមនុស្ស ចំនួន០៦នាក់ ចុះទៅឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យ នៅវេលាម៉ោង០៨:៣០នាទី តាមដីកាបញ្ជាអោយចូលខ្លួន លេខ ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ដដែល។  

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អិុត​ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ ដែលប្រព្រឹត្តិនៅចំណុចផ្ទះជនសង្ស័យជាកូនឈ្នួល ស្ថិតនៅភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងការចុះឃាត់ខ្លួនកម្លាំងអាវុធហត្ថក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង និងរថយន្ត ០១ គ្រឿង ម៉ាក TOYOTA HILUX REVO ពណ៌ត្រេអុី ពាក់ស្លាកលេខ ខ.ភ.ម 2-1356 ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតីវិធី៕ ដោយ៖កង្រី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម